Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣១​មីនា ស្លាប់​១០​នាក់​

spot_img

​ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ រងរបួស​ធ្ងន់​៨​នាក់ និង​រងរបួស​ស្រាល​៥​នាក់ ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ ។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៨​គ្រឿង រួមមាន ម៉ូតូ ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង ថ្មើរជើង​៣​នាក់ និង​យានយន្ត​ផ្សេងៗ​១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក ស្លាប់ ៥​នាក់ មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​២​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ២​លើក ស្លាប់​១​នាក់ ស្រវឹង ១​លើក (​ស្លាប់​១​នាក់​)​។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៥​លើក និង​ផ្លូវលំ ចំនួន​១​លើក ។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ចំនួន​២​លើក​។​

​រាជធានី​-​ខេត្ត ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់​៣​នាក់ របួស​៥​នាក់ តាកែវ ១​លើក ស្លាប់​១​នាក់ ភ្នំពេញ ៣​លើក ស្លាប់​៣​នាក់ របួស​៣​នាក់ ក្រចេះ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់ ស្វាយរៀង ២​លើក​ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តរតនគិរី ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ មីនា ដល់​ថ្ងៃទី​៣១ មីនា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ២៦២​លើក ស្លាប់​ចំនួន​១៥៥​នាក់ របួស​សរុប​ចំនួន​៤២៧​នាក់ របួសធ្ងន់ ២៦២​នាក់ របួសស្រាល​ចំនួន​១៦៥​នាក់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×