Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ឲ្យ​សមាជិក ធ្វើបាតុកម្ម ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​

spot_img

​ភ្នំពេញ​៖ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧ បានចេញ​សេចក្តីអំពាវនាវ​ដល់​ស​មា​ជិ​ក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ របស់ខ្លួន​ដើម្បី​បាតុកម្ម អហិង្សា​ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​។​

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​បញ្ជាក់ថា ស្មារតី​នេះ ដើម្បី​ការពា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​តុលាការ បញ្ឈប់​ជាបន្ទាន់​នូវ​ការប៉ុនប៉ង​ណាមួយ​ដើម្បី​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ហើយនឹង​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ជាង​៣​លាន​នាក់​។​

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា សង្ឃឹមថា សមាជិក សមាជិកា និស្សិត សិស្ស យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ ដែល​ខ្លួន​មាន​ចូលរួម​ធ្វើបាតុកម្ម​អហិង្សា ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ និង​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា​៕ ដោយ​៖​ជាលី​

 

spot_img
×