Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន​លោក ឡាយ វណ្ណៈ មក​អគ្គស្នងការ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​

spot_img

​តាកែវ​៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ហើយ នៅ​ម៉ោង​១៥៖៣០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​បុគ្គល លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​អភិបាល​ខេត្តតាកែវ​) ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​បាន​មុន​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឃាតកម្ម កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​ដែ​វ ខេត្តតាកែវ​។ យោងតាម​ដីកា​នេះ អតីត​អភិបាល​ខេត្តតាកែវ​រូបនេះ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅមុខ​វិទ្យាល័យ ជា ស៊ីម ស្ថិតក្នុង​សង្កាត់​រការ​ក្នុង​ក្រុង​ដូន​កែវ នៅ​ចំងាយ​ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​គណបក្ស​ខេត្តតាកែវ​។ លោក ឡាយ វណ្ណៈ រួមជាមួយ​អង្គរក្ស ចំណែក​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​៤-៥​រថយន្ត បាន​ឃាត់​រថយន្ត​របស់លោក ឡាយ វណ្ណៈ និង​បានប្រគល់​ដីកាចាប់ខ្លួន ហើយ​នាំ​លោក ឡាយ វណ្ណៈ មកកាន់​រថយន្ត​សមត្ថកិច្ច​នាំមក​ទៅកាន់​រាជធានី​ភ្នំពេញ​។
​នៅពេល​ឃាត់ខ្លួន ព្រះរាជអាជ្ញា ក៏បាន​បង្ហាញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លោក ឡាយ វណ្ណៈ ហើយ​នាំខ្លួន​មកកាន់​រថយន្ត​សមត្ថកិច្ច ដើម្បី​នាំយក​ទៅកាន់​រាជធានី​ភ្នំពេញ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×