Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​អវកាស​ចិន​Tiangong-1 ត្រូវ​ធ្លាក់​មក​បរិយាកាស​ផែនដី​វិញ ថ្ងៃនេះ​ (Video inside)

spot_img

Tiangong-1​មាន​ទំងន់​៨​តោន ប្រើ​សម្រាប់​បទពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ​។ តាម​ក្រុម​ជំនាញ​អវកាស​ចិន ការបង្ក​គ្រោះថ្នាក់ ដោយ​ស្ថានីយ​អវកាស Tiangong1 មាន ស្ទើរ​កម្រិត​សូន្យ ដោយសារ​តែ​ស្ថានីយ​នេះ​ធ្លាក់​ក្នុង​ល្បឿន​លើសលុប ដូច្នេះ វា​បង្ក​ជា​កំដៅ​ធ្វើអោយ​ឆេះ​ស្ថានីយ​ស្ទើរ​ទាំងស្រុង​។ បើ​តាម​ខាង​អវកាស ការឆេះ​ធ្លាក់​មក​នេះ ដូចជា​ទស្សនីយភា​ពភ្លៀង​អាចម៍​ផ្កាយ ធ្លាក់​មក​ផែនដី​ដូច្នោះ​ដែរ​។

​ស្ថានីយ​អវកាស​ចិន Tiangong-1 ( វិមាន​សួគ៌ា )​ត្រូវ​បាន​បង្ហោះ​ទៅ​តារា​វី​ថី តាំងតែ​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១​។

​តាម​ក្រុម​ជំនាញ Tiangong-1 ជា​យាន​ធំ​បំផុត​មួយ ដែល​ត្រលប់​មក​បរិយាកាស​ផែនដី​វិញ​ដោយ​គ្មាន​ការត្រួតពិនិត្យ​។

​គេ​ចាត់ទុកថា បទពិសោធន៍​ចិន​ជាមួយ​ស្ថានីយ​មួយ​នេះ ថា​ជា​ដំណាក់កាល​ដំបូង ដើម្បី​ឈាន​ទៅដល់​ការសាងសង់​ស្ថានីយ​អវកាស​អន្តរជាតិ​។ ចិន​មាន​មហិច្ឆតា បញ្ជូន​យានអវកាស​ទៅ​ភព​ព្រះ​អង្គារ នៅ​ឆ្នាំ​២០២០​។ ចិន​ក៏​ចង់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​ដែរ​។

Tiangong1 ធ្លាប់​ទទួល​ក្រុម​អវកាស​ចិន​២​លើក​ហើយ​។ តាម​ធម្មតា ការ​ត្រលប់​នៃ​ស្ថានីយ​អវកាស Tiangong1 ចូល​ផែនដី​វិញ ត្រូវ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​ចិន​។ ប៉ុន្តែ បើ​យោង​តាម​ខាង​អវកាស​អឺរ៉ុប ចិន​បាន​បាត់​ទំនាក់ទំនង​ជាមួយ Tiangong-1 តាំងពី​ដើម​ឆ្នាំ​២០១៦​មក​។ ដូច្នេះ ចិន​មិនអាច​ត្រួត​បញ្ជា​ដំណើរ​របស់ Tiangong-1​បានទេ​។ ក្រុង​ប៉េកាំង​បាន​បដិសេធ​ការចោទប្រកាន់​របស់​អឺរ៉ុប​។ បើ​តាម​ព័ត៌មាន​ដែល​ទីភ្នាក់ងារ​AFP ចុះផ្សាយ​វិញ Tiangong1 ឈប់​ដំណើរការ​តាំងពី​ខែ​មីនា ឆ្នាំ​២០១៦ ទើប​បានជា​ធ្វើ​អោយ​គេ​បារម្ភ​ពី​ដំណើរ​ធ្លាក់ចុះ​របស់​វា មក​ផែនដី​វិញ​ដូច្នេះ​។​

៦០​ឆ្នាំ​មកនេះ ក្នុង​បទ​ពិសោធន៍​អវកាស​របស់​មនុស្ស មាន​យានអវកាស​ប្រហែល​៦០០០​គ្រឿង បាន​ត្រលប់​មក​បរិយាកាស​ផែនដី​វិញ ដោយ​គ្មាន​ការត្រួតពិនិត្យ​។

៦០​ឆ្នាំ​មកនេះ មាន​មនុស្ស​ម្នាក់ បាន​រង​ការ​ប៉ះ​នៃ​បំណែក​យាន​ដែល​ធ្លាក់ចុះ​មក​នោះ ប៉ុន្តែ គាត់​នោះ​មិន​បាន​រងរបួស​ទេ​៕ សូយន

spot_img
×