Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងពេលដែល​ស្ថានការណ៍​កំពុង​ធូរស្រាល កូរ៉េខាងត្បូង និង​អាមេរិក បាន​ផ្តើម​សមយុទ្ធ​ប្រចាំឆ្នាំ Foal Eagle

spot_img

សមយុទ្ធ​យោធា​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ជា​សមយុទ្ធ​មួយ​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​តែង​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​មីនា​។​នៅ​ថ្ងៃ​អាទិត្យ ទី​១ មេសា​នេះ កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ផ្តើម​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន​រយៈពេល ៤​សប្តាហ៍​។ សមយុទ្ធ​នេះ​បាន​ធ្វើឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏ដូចជា​រវាង​កូរ៉េខាងជើង និង​អាមេរិក​​កំពុង​មាន​ដំណើរការ​ល្អ ព្រោះ​មេដឹកនាំ​នៃ​កូរ៉េ​ទាំង​ពីរ​ត្រៀម​ជួប​គ្នា​នៅ​ថ្ងៃទី​២៧ មេសា​ខាង​មុខ ហើយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ក៏​គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុងខែ​ឧសភា​ដែរ​។​

​សមយុទ្ធ​យោធា​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ឆ្នាំនេះ​ត្រូវបាន​លើក​មក​ធ្វើ​ក្នុង​ខែ​មេសា​វិញ ដោយសារ​តែ​កូរ៉េ​ខាងត្បូង​ជាប់រវល់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូឡាំពិក​រដូវរងារ​។ សមយុទ្ធ​យោធា​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ឆ្នាំនេះ ត្រូវបាន​រៀបចំ​ជា​ពីរ​ប្រភេទ ទី​១ ជា​សមយុទ្ធ​លើ​សមរភូមិ​ពិត​ដោយ​មាន​ការចូលរួម​ពី​ទ័ព​អាមេរិក​ប្រមាណ​ជា ១១ ៥០០​នាក់ និង​ពី​ទ័ព​កូរ៉េខាងត្បូង​ចំនួន ២៩០ ០០០​នាក់ ចំណែក​សមយុទ្ធ​ប្រភេទ​ទី​២ ជា​សមយុទ្ធ​ធ្វើឡើង​នៅក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​។​

សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​បាន​ធ្វើឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏ដូចជា​រវាង​កូរ៉េខាងជើង និង​អាមេរិក​កំពុង​មាន​ដំណើរការ​ល្អ ពិសេស​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃ​អ៊ី​ន​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ថ្ងៃ​ទី​២៧ មេសា​។ បន្ទាប់មក លោក​គីម ជុង​អ៊ុន​ក៏​គ្រោង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុងខែ​ឧសភា​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំង​ពីរ​នាពេលខាងមុខ​បាន​ជំរុញ​ទ័ព​កូរ៉េខាងត្បូង និង​ទ័ព​អាមេរិ​កឲ្យកាត់បន្ថយ​រយៈពេល​ធ្វើ​សមយុទ្ធ​ឆ្នាំនេះ​មក​នៅត្រឹមតែ ៤​សប្តាហ៍ និង​មិន​ដាក់តាំង​គ្រឿង​សព្វាវុធ​យុទ្ធសាស្ត្រ​មួយ​មួយចំនួន​ដូច​សព្វមួយដង​។

​គេ​នៅ​មិនទាន់​ឃើញ​ប្រតិកម្ម​យ៉ាង​ណា​ពី​កូរ៉េខាងជើង​ទាក់ទង​នឹង​សមយុទ្ធ​យោធា​រវាង​កូរ៉េ​ខាងត្បូង និង​អាមេរិក​ពេលនេះ​ទេ​។ កន្លងមក ក្រុង​ព្យុងយ៉ាង​តែង​ចេញ​មុខ​បរិហារ​ដោយ​បាន​ចាត់ទុក​សមយុទ្ធ​របៀប​នេះ​ថា​ជាការ​ត្រៀម​ខ្លួន​ដើម្បី​ចូល​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង​។ តែ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ទៅ​ជួប​លោក គីម ជុង​អ៊ុន នា​ខែ​មីនា​កន្លង​ទៅ​បាន​ប្រាប់ឲ្យដឹង​ថា លោក​គីម ជុង​អ៊ុន បាន​យល់​ពី​ការសម្រេចចិត្ត​របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ត​ធ្វើ​សមយុទ្ធ​នេះ​៕ សូយន

spot_img
×