Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​.​ស​.​ប នៅតែ​បន្ត​ដាក់​សម្ពាធ​ទៅលើ​កូរ៉េខាងជើង​

spot_img

​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម កប៉ាល់​ដឹក​ទំនិញ​ចំនួន​២៧ គ្រឿង និង ក្រុមហ៊ុន​ចំនួន ២១ ចូលក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយហេតុ​ថា ពួកគេ​បាន​លួច​រកស៊ី​ជាមួយ​កូរ៉េខាងជើង បំពាន​នឹង​ការដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប​។ គួរបញ្ជាក់​ថា អ​.​ស​.​ប នៅតែ​បន្ត​ដាក់​សម្ពាធ​ទៅលើ​កូរ៉េខាងជើង បើ​ទោះ​ជា​ប្រទេស​នេះ បាន​បន្ទន់ឥរិយាបទ ចង់​វិល​រក​ការចរចារ​ក៏ដោយ​។​

​ឆ្លើយតប​នឹង​ការស្នើ​របស់​អាមេរិក អ​.​ស​.​ប បាន​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​នូវ​ឈ្មោះ កប៉ាល់ ដឹកទំនិញ ចំនួន ២៧ គ្រឿង ក្រុមហ៊ុន​ចំនួន​២១ ព្រមទាំង​អ្នកជំនួញ​ម្នាក់​ផង ដែល​នៅតែ​បន្ត​លួច​រកស៊ី​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។ តាមពិតទៅ សហរដ្ឋអាមេរិក​បាន​ស្នើឲ្យ អ​.​ស​.​ប ហាមឃាត់ កប៉ាល់​ចំនួន​៣៣ និង ក្រុមហ៊ុន​ចំនួន ២៧ ឯណោះ ទាក់ទង​នឹង​ការ​លួច​រត់ពន្ធ​ជាមួយ​កូរ៉េ​ខាងជើង តែ​ចិន បាន​សុំ​ពិនិត្យមើល បញ្ជី​ស្នើសុំ របស់​អាមេរិក​ជាមុនសិន មុន​មាន​ការសម្រេច​ណាមួយ​កើតឡើង​។​

បើតាម របាយ​រាយណ៏​មួយ ចេញ​ផ្សាយ​ដោយ អ​.​ស​.​ប នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ កាលពី​ឆ្នាំ​កន្លងទៅ កូរ៉េខាងជើង អាច​រក​ប្រាក់ចំនូល​បាន​រហូត​ដល់ ២០០ លាន ដូ​លា្ល​រ សហរដ្ឋអាមេរិក តាមរយៈ​ការនាំចេញ​ធ្យូង​ថ្ម ដែក​ថែប និង​ទំនិញ​ផ្សេងៗ ដែល​ត្រូវបាន​ហាមឃាត់​។​

​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ អ​.​ស​.​ប លោកស្រី Nikki Haley បាន​ធ្វើ​ការស្វាគមន៍​ភ្លាមៗ ចំពោះ​ការដាក់ ទណ្ឌកម្ម ទៅលើ​ប្រទេស​មាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ ដូចជា កូរ៉េខាងជើង​។ សម្រាប់ អាមេរិក ការបន្ត ដាក់ទណ្ឌកម្ម នេះ គឺជា​សញ្ញា​ប្រាប់​ថា សហគមន៍​អន្តរជាតិ​រួម​កម្លាំង​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

ក្នុង​កំឡុង​ឆ្នាំ ២០១៦-២០១៧ ក្រុមហ៊ុន កូរ៉េ​ជើង​ចំនួន ១២ ត្រូវបាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ។ ក្រៅពីនេះ ក៏​មាន​ក្រុមហ៊ុន​របស់​ចិន សាំង​ហ្គា​ពួ​រ ប៉ា​ណា​ម៉ា សា​ម៉ូ​អា និង ប្រទេស​ប្រជុំ​កោះ Marshall មួយចំនួន​ផង​ដែរ ត្រូវបាន​គេ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អ​.​ស​.​ប ៕

spot_img
×