Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ថា នឹងចូលរួម​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​ ២០២០​និង​ឆ្នាំ​២០២២

spot_img

មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​តាំងចិត្ត​បញ្ជូន​ក្រុម​កីឡាករ​កូរ៉េខាងជើង​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​និង​ទីក្រុង​ប៉េកាំង​-​នេះ​តាម​ការបញ្ជាក់​របស់លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​នៅ​ថ្ងៃ​សៅរ៍​នេះ​បន្ទាប់​ពី​ជំនួប​កម្រ​មួយ​ជាមួយ​មេដឹកនាំ ក្រុង​ព្យុងយ៉ាង គីម ជុង​អ៊ុន ។​

ប្រធាន​គណកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​លោក Thomas Bach ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ថ្ងៃ​ទី​៣១ មីនា ២០១៨​។​

ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ក៏​បាននិ យាយ​ដែរ​ថា កម្មា​ធិ​ការកីឡា​អូឡាំពិក​អន្ត​រ​ជាតិ​នឹង​ធ្វើ​សំណើ​មួយ​សម្រាប់​ការដើរ​ក្បួន​រួមគ្នា​ដ៏​ធំ​មួយ​ហើយ​សកម្មភាព​រួម​គ្នា​ផ្សេងៗ​ទៀត​រវាង​ក្រុមកីឡា​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​នៅឯ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅក្នុង​ប្រទេស​ជប៉ុន​។​

កីឡា​អូឡាំពិក​រដូវរងា​កាលពី​ខែ​មុន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ឃើញ​ក្រុម​កីឡាករ​មកពី​ប្រទេស​ទាំង​២​បាន​ដើរ​ក្បួន​ជាមួយគ្នា​នៅ​ឯ​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងា​ហើយនឹង​ការប្រកួត​កីឡា​Hockey រួមគ្នា​របស់​ក្រុម​ស្រី្ត​។​

​កីឡា​រដូវរងា​នេះ​បាន​ធ្វើឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជា​ថ្មី​ឡើងវិញ​ដ៏​ឆាប់រហ័ស​ដែល​ឃើញ គីម ជុង​អ៊ុន នៃ​កូរ៉េខាងជើង​នឹង​អង្គុយ​ជាមួយ​លោក Moon Jae-in ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ចុងខែ​មេសា​ខាង​មុខ​នេះ​និង​ជាមួយ​សហរដ្ឋអាមេរិក​នៅ​សន្និសីទ​កំពូល​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែ​ឧសភា​៕

spot_img
×