Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស៊ី ជិន​ពៀន ធ្លាប់​ផ្តួចផ្តើម​ការចុះ​សន្ធិសញ្ញា​សន្តិភាព​នៅ​កូរ៉េ​ខាងជើង​?

spot_img

ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន តាម KBS World នៅ​ថ្ងៃ​ទី ១ មេសា ម្សិលមិញ​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​ជប៉ុន Kyodo បាន​ចុះផ្សាយ​ព័ត៌មាន​ថា ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ធ្លាប់​បាន​ផ្តើម​សំណើរ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក Donald Trump ចំពោះ​ការ​ដែល​ប្រទេស​កូរ៉េ​ទាំង​ពីរ​គប្បី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​ជំនួស​ឲ្យ​សន្ធិសញ្ញា ផ្អាក​សង្គ្រាម​បច្ចុប្បន្ននេះ ។​

​តាម​នោះ​លោក​ស៊ី ជិន​ពៀន បាន​ផ្តើម​សំណើរ​ខាងលើ តាមរយៈ​ការសន្ទនា​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី Trump នៅ​ថ្ងៃ ០៩ មីនា កន្លងមក ។​

​គួររំលឹកថា កាលពី​ខែ​កក្កដា ឆ្នាំ ១៩៥៣ កូរ៉េខាងជើង ចិន រួម​ជាមួយ​គណៈ​បញ្ជាកា​រ​អង្គការសហប្រជាជាតិ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​មួយ ដើម្បី​បង្អាក​ជា​បណ្តោះអាសន្ន​សង្គ្រាម​ដែល​កំពុង​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ ។ តាម​ក្យូ​ដូ​ដដែល​ដែល​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ការទូត​នៅ​អាមេរិក និង​ចិន​ឲ្យដឹងថា លោក​ស៊ី ជិន​ពៀន បាន​ផ្តើម​សំណើរ​ឲ្យ​យក​សន្ធិសញ្ញា​សន្តិភាព​ជំនួស​ឲ្យ​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​បណ្តោះអាសន្ន ។​

​ទោះ​យ៉ាងណា​លោក Trump ពុំ​បាន​មាន​ចម្លើយ​ជាក់លាក់​អ្វី​ទេ នៅពេល​នោះ​ដោយ​គ្រាន់តែ​ស្នើ​សុំ​ឲ្យ​ចិន​បន្ត​រក្សា​សម្ពាធ​ចំពោះ​កូរ៉េខាងជើង​៕ ចន្ទ្រា

spot_img
×