Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​ថៃ ងាយ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ព្រោះតែ Share រូបភាព​ត្រូវបាន​កែច្នៃ​របស់​ព្រះមហាក្សត្រ​

spot_img

​ប្រភពពី Reuter ឲ្យដឹងថា អភិបាលខេត្ត Chiang Mai, Pawin Chamniprasart អះអាងថា លោក Pim Kemasingki ដែល​ជា​អ្នកនិពន្ធ​ទស្សនា​វ​ដ្តី Chiang Mai Citylife បាន​បំពាន​ក្រិត​ច្បាប់​អំពី​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ចំពោះ​ទង្វើ​ចែករំលែក​រូបភាព ។ លោក Pawin Chamniprasart បកស្រាយ​ថា ៖ “​ប៉ូលិស​មាន​ភារកិច្ច​ប្រមែរ​ប្រមូល​ភ័ស្តុតាង​” ។​

​អតីត​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej

​ក្នុង​លិខិត​ផ្ញើ​ជូន​ប៉ូលិស​ភូមិន្ទ​ជាតិ​ថៃ មន្ត្រី​រូប​នេះ​សង្កត់ធ្ងន់​ថា ព្រះមហាក្សត្រ​ត្រូវបាន​គោរព​បូជា​នៅ Chiang Mai ហេតុនេះ រូបភាព ៣ ដែល​ព្រះភ័ក្ត្រ​ព្រះអង្គ​ពាក់​ម៉ាស់​នោះ​បង្ហាញ​ឲ្យឃើញ​នូវ​កាយវិការ​មិន​គោ​រព​។​

​លោក Pim ដែល​ជា​ជនជាតិ​ថៃ មាន​សញ្ជាតិ​អង់គ្លេស រូបភាព​អំពី​បដិមា​ករ ៣ ដែល​បង្ហាញឲ្យឃើញ​ព្រះមហាក្សត្រថៃ បិទ​ម៉ាស់​ព្រះភ័ក្ត្រ ត្រូវបាន Post នៅ​លើ​គេ​សហ​ទំព័រ facebook មួយ​មានឈ្មោះ​ថា “​សិទ្ធិ​ត្រូវបាន​ដកដង្ហើម​” ហើយ​ខ្លឹមសារ​ក្នុងនោះ​គឺ​ការរិះគន់​ស្ថានភាព​បរិយាកាស​ត្រូវ​បំពុល ពុំមែន​មាន​បំណង​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ទេ ។ ព្រោះថា រយៈពេល​ថ្មីៗ​នេះ បរិស្ថាន​រស់នៅ​ប្រទេស​ថៃ បាន​គ្របដណ្តប់​ដោយ​បរិយាកាស​បំពុល​ដ៏​អាក្រក់​បំផុត​ពុំ​ធ្លាប់មាន​។ លោក Pim បកស្រាយ​បន្ថែមថា ៖ ខ្ញុំ​ចែករំលែក​រូបភាព​នេះ​ព្រោះ​គិតថា វា​សុ​ក្រិត​និង​មាន​កម្លាំង​ខ្លាំងក្លា​។ ច្រើន​ទសវត្សរ៍​កន្លងមក​ខ្ញុំ​បាន​ផ្សព្វផ្សាយ​កោតសរសើរ​ទីក្រុង Chiang Mai ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​វា​ណាស់​… ពិតជា​ចម្លែក​អ្វី​ម្លេះ ដែល​សកម្មភាព​តស៊ូ​សម្រាប់​ពលរដ្ឋ​បែរ​ជា​រង​ការចោទប្រកាន់​បំពារបំពាន​ទៅវិញ ។​

​សំណាង​ល្អ​ដែរ ដែល​លោក Pim ពុំ​រង​ការស៊ើបអង្កេត​ចំពោះ​ទង្វើ​ចោទប្រកាន់​របស់​អភិបាលក្រុង​រូបនេះ ពុំនោះសោត​ជាមួយ​បទល្មើស​នេះ​លោក​អាច​ជាប់ពន្ធនាគារ ១៥​ឆ្នាំ​ប្រសិនបើ​គេ​ចោទប្រកាន់​ទោស​៕​

spot_img
×