Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ឃាត់ខ្លួន ជនជាតិ​ឥស្លាម​សញ្ជាតិ​វៀតណាម ២៧​នាក់​

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ ជនជាតិ​ឥស្លាម សញ្ជាតិ​វៀតណាម​ចំនួន ២៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នគរបាល នៃ​ស្នងការ​ខេត្ត មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​ឲ្យដឹងថា ជនជាតិ​អ៊ីស្លាម សញ្ជាតិ​វៀតណាម ចំនួន​២៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​ជនជាតិ សញ្ជាតិ​វៀតណាម បាន​បន្លំ​ឆ្លង់ដែន​ខុស​ច្បាប់​មក​ទឹកដី​កម្ពុជា​។ សមត្ថកិច្ច ឲ្យដឹងទៀតថា មន្ត្រី​សមត្ថកិច្ច​ជំនាញ និង​បន្ត​ធ្វើ​ការស្រាវជ្រាវ​រក​មេខ្លោង ដែល​សម្រួល​ដល់​ក្រុម​នេះ ឲ្យមក​កាន់ទឹកដី នៃ​ខេត្ត​មណ្ឌលគិរី​នេះ​។​

បច្ចុប្បន្ន​ជនជាតិ​ឥស្លាម​សញ្ជាតិ​វៀតណាម​ទាំ ២៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ខេត្ត​មណ្ឌលគិរី បញ្ជូន​តាម​រថយន្តឈ្នួល ពី​ខេត្ត​មណ្ឌលគិរី ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕ ដោយ​៖ សមុទ្រ​ឈើ​

 

spot_img
×