Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ខែ​ឆ្នាំ​២០១៨ លក់​ប័ណ្ណ​ចូល​រមណីយដ្ឋាន​អង្គរ ជិត​៤០​លាន​ដុល្លារ ហើយ​បង់​ចូល​មូលនិធិ​គន្ធបុប្ផា​ជិត​២​លាន​ដុល្លារ​

spot_img

សៀមរាប​ ៖ គ្រឹះស្ថាន​អង្គរ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ទិញ​ប័ណ្ណ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែ​មីនា ដើមឆ្នាំ​២០១៨ ។​

សម្រាប់​ខែ​មីនា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ២៦៨.៣៧៨​នាក់ កើន​១៩,០៩​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​មីនា​ឆ្នាំ​២០១៧ និង​បាន​ទទួល​ចំណូល​សរុប ១២.១៦៨.០៥៦​ដុល្លារ កើន​១៥,២៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​មីនា​ឆ្នាំ​២០១៧​។ ហើយ​ចំណូល​ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែ​មីនា ឆ្នាំ​២០១៨ មាន​ចំនួន ៥៣៦.៧៥៦​ដុល្លារ​​ ។

​ចំណែក​រយៈពេល​៣​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួល​បាន​បី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺមាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៨៥៨.៥៨០​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ កើនឡើង ១២,៣៦​ភាគរយ ទទួលបាន​ចំណូល​សរុប​ចំនួន ៣៩.៦៥៦.៨១០​ដុល្លារ កើនឡើង ២៨,៥២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ ហើយ​ត្រូវបាន​បង់​ចូល​មូលនិធិ​គន្ធបុប្ផា​សម្រាប់​រយៈពេល​៣​ខែ គឺ​មាន​ចំនួន ១.៧១៧.១៦០​ដុល្លារ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ

 

 

spot_img
×