Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកល្បង​មុន​ដំណើរការ​រថភ្លើង​អាច​បើក​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដឹក​អ្នកដំណើរ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​

spot_img

​​ភ្នំ​ព​ញ​ ៖ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ហើយ ដែល​រថភ្លើង​មួយ​ខ្សែ​បាន​បើក​ចូល ទៅកាន់​ស្ថានីយ​ទើប​សាងសង់​ថ្មី នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សាកល្បង​មើល​សិន មុន​ដំណើរការ​ផ្លូវការ ឲ្យបាន​មុនឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​។

​ក្រសួង​សាធារណការ នឹង​ដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី ចូល​ព្រលានយន្តហោះ​នេះ នឹង​ដាក់ឲ្យ​ប្រើប្រាស់​រថ​ភ្លើង​ចំនួន ៣​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក​។​ការ​ដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចំណាយ​ពេល​ត្រឹមតែ ២០-២៥​នាទី​។ នៅក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើង​មក​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​។​

​បើ​តាម​គណនី Facebook របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៨ បានឲ្យដឹងថា “​អស្ចារ្យ​! ថ្ងៃ​១ មេសា ២០១៨ វេលា​ម៉ោង ១៤:៤៥​នាទី នេះ ជា​ពេលវេលា​ដែរ​រថភ្លើង​ដំបូងបង្អស់​បាន​បើក ចូល​ទៅ​កាន់​ស្ថានី​ទើប​សាងសង់​ថ្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ផ្លូវដែក​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ​មាន​ប្រវែង​ប្រមាណ ១៦០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវដែក​ស្ថានីយ​អាយ​ស្ម័យ​យាន​ភ្នំពេញ ដែល​មាន​ស្រាប់ មកកាន់​ស្ថានីយ​ថ្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់ អ្នកដំណើរ ទៅ​ព្រលានយន្តហោះ មិន​មាន​ការព្រួយបារម្ភ​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។ ចុះ​ពិនិត្យ​ការដ្ឋាន​ត​ភ្ជាប់​ផ្លូវ​ដែក ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គ្រោង​ដាក់​ដំណើរការ មុន​ចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​”​។​

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវដែក​ត​ភ្ជាប់ ពី​ស្ថានីយ​អាយ​ស្ម័យ​យាន​ភ្នំពេញ ចូលអាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ត្រង់​ទីតាំង​កំណាត់​ផ្លូវ​ដែក​ឆ្លងកាត់​មហាវិថី​សហព័ន្ធរុស្ស៊ី​។​

ផ្លូវ​ដែក​ដែល​កំពុង​សាងសង់​នេះ​មាន​ប្រវែង​ប្រមាណ ១៦០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវដែក​ដែល​មាន​ស្រាប់ មកកាន់​ស្ថានីយ​កំពុង​រៀបចំ​ថ្មី នៅ​អាកាសយានដ្ឋាន​។ បច្ចុប្បន្ន​សម្រេចបាន ប្រមាណ ១៣០០​ម៉ែត្រ គិត​ចាប់ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៨ ខណៈ​ដែល​ស្ថានីយ​ថ្មី​នៅក្នុង​អាកាសយានដ្ឋាន កំពុង​ដំណើរការ​សាងសង់ ដើម្បី​ដាក់ឲ្យ​ដំណើរការ មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ តាម​ការគ្រោងទុក​។​
​ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់ អ្នកដំណើរ ទៅ​ព្រលានយន្តហោះ មិន​មាន​ការព្រួយបារម្ភ​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។​

​អ្វី​ដែល​ពិសេស គឺ​ផ្លូវ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ​នេះ​ត្រូវបាន​ពង្រីក ទទឹង​ដល់​ទៅ ១៤​ម៉ែត្រ មាន​ផ្លូវ​រថភ្លើង​កណ្តាល បង្កប់​ក្រោម​ថ្នល់​បេតុង ដែល​អនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើ​ចរាចរណ៍ លើ​នោះ​បាន​ដោយ​មិន​មាន​ការព្រួយបារម្ភ​។ ដោយឡែក​ត្រង់​កំណាត់​ឆ្លងកាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រូវបាន​បង្កប់ ក្នុង​កៅស៊ូ​អេស៊ី​ផង​ដែរ​។​

ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ក្រុម​ការងារ​អនុវត្ត​ការងារ​សាងសង់​ផ្លូវដែក​តែ​ពេល​យប់​ប៉ុណ្ណោះ​។​

រថភ្លើង​ដែល​នឹងដាក់​ដំណើរការ​ផ្លូវការ គឺ​កំពុង​រៀបចំ​នីតិវិធី​នាំ​មក​មកពី​ប្រទេស ម៉ិចស៊ីកូ មាន​បី​កា​រ៉ុង ផ្ទុក​អ្នកដំណើរ​ប្រមាណ ១៥០​នាក់ មាន​សុវត្ថិភាព​ខ្ពស់ និង​ផាសុខភាព ក្នុងការ​ធ្វើ​ដំណើរ​។​

​ក្រៅពី​នេះ​ក្រសួង ក៏​នឹង​សិក្សា​លទ្ធភាព ស្នើ​ការសហការ​ពី​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អនុញ្ញាត​ឲ្យ មានការ​កត់ត្រា​ចូល (Check in) អីវ៉ាន​របស់​អ្នកដំណើរ​តាម​យន្តហោះ ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ដើម្បី ដឹកជញ្ជូន​អីវ៉ាន​តាម​រថភ្លើង ដាក់ចូល​ក្នុង​យន្តហោះ​តែម្តង​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×