Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាយ​ខ្សែលួស​ឆក់​កណ្តុរ បែរ​ជា​ឆក់​បុរស​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែង , ម្ចាស់​ខ្សែ​រត់​បាត់​

spot_img

កណ្តល ៖ បុរស​ម្នាក់​បាន​ដើរ​ទាក់​ខ្សែលួស​ដែល​គេ​រាយ​ឆក់​កណ្តុរ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ចំណែក​អ្នក​ដែល​រាយ​ខ្សែលួស​នោះ ក្រោយ​ដឹង​ហេតុការណ៍​នេះ បាន​រត់គេចខ្លួន​បាត់​។ ហេតុការណ៍​កើតឡើង​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ជើង​ទំនប់​ប្រឡាយ​តា​សែន​តូច​ក្បាល​ដី​ស្រែប្រាំង​របស់​ឈ្មោះ អ៊ុយ ណាំ​គា ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៉ុន រ៉​ន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល មុខរបរ​កសិករ​។ ចំណែក​ជន​ង​សង្ស័យ​ឈ្មោះ វ៉ាន់​នី វណ្ណ​រាប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ថ្មី​ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​(​គេចខ្លួន​)​។ វត្ថុតាង​ចាប់​យក​បាន​រួម​មានៈ ម៉ូទ័​រ ចំនួន​១, អាគុយ ម៉ាក​33C 70​អំពែ​ពណ៌​ខ្មៅ​ចំនួន​០១ ខ្សែលួស​ពណ៌​ស​១​ដុំ​ប្រវែង​៣០០​ម៉ែត្រ​។​

​សមត្ថកិច្ច​បាន​បន្តថា​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​និង​១០​នាទី ជនរងគ្រោះ​បាន​ផឹកស៊ី​បន្តិចបន្តួច​នៅផ្ទះ​របស់​ឈ្មោះ គុល កែម ជាមួយ​ឈ្មោះ កែម រ៉ុន និង​ឈ្មោះ​កែម តា​ក ក្រោយ​ពី​ផឹកស៊ី​រួច​ឈ្មោះ​ប៉ុន រ៉​ន​បាន​បបួល​ឈ្មោះ កែម រ៉ុន​ទៅ​មើល​ម៉ាស៊ីនបូមទឹក​ដាក់​ឈូក​នៅ​ចំណុច​តា​សែន​ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ស៊ី​រុស​ឌុប ឈ្មោះ​កែម រ៉ុន​ចេញពីផ្ទះ​ទៅ​។ ពេល​ទៅ​ដល់​ឈ្មោះ​កែម​រ៉ុន ទៅ​មើល​ម៉ាស៊ីនបូមទឹក របស់ខ្លួន ចំណែក​ជនរងគ្រោះ​ក៏​ដើរ​ទៅ​មើល​ចំការ​ឈូក​របស់ខ្លួន​ដែរ រហូតដល់​ម៉ោង​ប្រហែល​០០​និង​០០​នាទី​ឈ្មោះ កែម រ៉ុន បាន​ដើរ​ទៅ​ហៅ​ជនរងគ្រោះ​ដើម្បី​ត្រឡប់​ទៅផ្ទះ​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅ​ក្បែរ​ចំការ​ឈូក​ជាប់​ផ្លូវ ឃើញ​ដូចនេះ​ឈ្មោះ កែម រ៉ុន ក៏​ស្ទុះ​ទៅ​ជួយ​ដោយ​ស្ទាប​ដង្ហើម​ឃើញ​ថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់មក​ក៏​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ផ្ល​យ ឲ្យមក​ប្រាប់​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​មក​យក​ប្ដី​នៅ​ចំណុច​ចំការ​ឈូក​ថា ប្ដី​ដេក​ដួល​ស្លាប់​មិន​ដឹង​មូលហេតុ​អ្វី​ទេ​។ មួយសន្ទុះ​ក្រោយមក ទើប​ប្រពន្ធ​និង​បង ប្អូន​បាន​យក​រ៉ឺម៉ក​ម៉ូតូ​ដឹក​សព​ជនរងគ្រោះ​យក​ទៅ​គ្លីនិក​ប៉ៃលិន តែ​គ្រូពេទ្យ​បាន ប្រាប់​ថា​ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ រួច​ក៏​ដឹក​សព ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​តែម្ដង​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អញ្ចាញ បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​យុត្តិធម៌​និង​អាជ្ញាធ​រ​មូលដ្ធាន​បានចុះ​ធ្វើ​ការពិនិត្យ​សាសព​ជន​រងគ្រោះ​ឃើញ​មាន​ស្លាកស្នាមៈ ទ្រុត​នៅលើ​ស្បែក​ទ្រូង​ខាងស្ដាំ ស្នាម​រលាត់ស្បែក​នៅលើ​ពោះ​ខាងឆ្វេង (​ដោយសារ​ក្រចកដៃ​អ្នក​ជួយ​លើក អូស​ជនរងគ្រោះ​) ស្នាម​ទ្រុត​នៅលើ​ស្បែក​ខ្នង​កដៃ​ខាងស្ដាំ ស្នាម​មុត​មេជើង​ស្ដាំ​ប្រវែង​២,៥​សង់ទីម៉ែត្រ ស្នាម​ខ្លោច​ឆ្អា​ខ្មៅ​លើ​ទ្រូង​ស្ដាំ ១​កន្លែង​ប្រវែង​៧​សង់ទីម៉ែត្រ​និង​មួយកន្លែង​ទៀត​ប្រវែង​៤​សង់ទីម៉ែត្រ​។​

​ការសន្និដ្ឋាន​យោង​តាម​ការស្រាវជ្រាវ​និង​ការពិនិត្យ​ហេតុ​ជាក់ស្ដែង​របស់​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ធ្វើការ​សន្និដ្ឋាន​បាន​ថាជ​ន​រងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ថរ​ន្ត​អគ្គិសនី ឧបករណ៍​ឆក់​សត្វ​កណ្ដុរ ពិតប្រាកដ​មែន​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×