Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump ៖ ខ្ញុំ​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​

spot_img

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ឆា​ណែ​ល Fox Business Network ផ្សាយ​ថ្ងៃទី​២៥ ខែតុលា (​ម៉ោង​តំបន់​) ប្រធានាធិបតី Donald Trump បាន​ចែករំលែក​ដំណើរ​ទស្សនៈកិច្ច​ខាងមុខ​របស់លោក​ទៅកាន់​ប្រទេស​ចិន​។ មេដឹកនាំ​អាមេរិក​រូបនេះ​ជឿថា វា​ជា​ដំណើរ​ទស្សនកិច្ច “​សកម្ម មាន​ចរិត​ប្រវត្តិសាស្ត្រ​”​។​

​លោក Trump ពោល ៖ “​យើងខ្ញុំ​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ នេះ​ជា​បញ្ហា​ជំពាក់​”​។ លោក​បន្តថា ៖ “​បញ្ហា​នេះ​” (​កូរ៉េខាងជើង​) តាមពិតទៅ​វា​ពុំមែន​ទុក​សម្រាប់​ខ្ញុំ​ទេ​។ គួរណា​ស់វា​បាន​ត្រូវ​ដោះស្រាយ​មុនពេល​ខ្ញុំ​ទទួលភារៈ​កិច្ច ព្រោះ​គ្រានោះ​រឿងរ៉ាវ​ងាយស្រួល​ជាង​។ ប៉ុន្តែ​ចុងក្រោយ​វា​បាន​ធ្លាក់​មកដល់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ជា​អ្នកដោះស្រាយ​។ ខ្ញុំ​នឹង​ដោះស្រាយ​បញ្ហា​នេះ​”​។​

​នៅក្នុង​កិច្ចសម្ភាសន៍​នេះដែរ ម្ចាស់​សេត​វិមាន​រូបនេះ ចែករំលែក​ថា ប្រសិនបើ​អាមេរិក រក្សាបាន​ទំនាក់ទំនង​ល្អ​ជាង​ជាមួយ​រុស្ស៊ី នោះ​បញ្ហា​កូរ៉េខាងជើង​នឹង​ងាយស្រួល​ដោះស្រាយ​ជាង​។ តាម​ប្រធានាធិបតី Trump ចិន​បាន​ជួយ​គាំទ្រ​ដល់​អាមេរិក ប៉ុន្តែ​រុស្ស៊ី​ហាក់ដូចជា​នៅតាម​ទិសដៅ​មួយ​ផ្សេង ហើយ​ប្រការនេះ​បាន​ជះឥទ្ធិពល​ដល់​កិច្ចប្រឹងប្រែង​រួម​ក្នុង​ដំណោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

បណ្តា​កូរ៉េខាងជើង​ត្រូវបាន​ចាត់ទុកថា នឹង​ស្ថិតក្នុង​កម្មវិធី​ការងារ​របស់​ប្រធានាធិបតី Trump នាពេល​ធ្វើ​ទស្សនៈកិច្ច ប្រទេស​អាស៊ី​មួយចំនួន ក្នុងនោះ​មាន​ចិន កូរ៉េខាងត្បូង និង​ជប៉ុន នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​។ មុននេះ​ថ្លែង​ទៅកាន់​មហាសន្និបាត​ពេញអង្គ​នៃ​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា​លោក Trump ធ្លាប់បាន​ព្រមាន​ថា នឹង “​កំទេច​ទាំងស្រុង​” កូរ៉េខាងជើង​ប្រសិនបើ​ប្រទេស​នេះ មាន​ទង្វើ​គំរាមកំហែង​ដល់​អាមេរិក ក៏ដូចជា​សម្ព័ន្ធមិត្តរ​បស់​ពួកគេ ៕ ដោយ ៖ សូយន

spot_img
×