Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែ​មេសា ពី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ជាប់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥

spot_img

​ភ្នំពេញ​៖ ក្រោយ​ពេល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្តល់​កាដូ​ឆ្នាំ​ថ្មី ជូន​ប្រជាជ​ពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​តាម​បណ្តា​ខេត្ត តាម​ផ្លូវជាតិ​លេខ​១ និង លេខ​៥ ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នោះ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ផ្លូវការ ដើម្បី​ព័ត៌មាន​នេះ​លម្អិត​បន្ថែម​ជូន​ប្រជាពលរដ្ឋ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា អនុវត្តន៍​តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែល​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ រដ្ឋបាល​រាជធានី នឹង​រៀបចំ​រថយន្តក្រុង​របស់​រាជធានី​ភ្នំពេញ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​(City) រាជធានី​ភ្នំពេញ ដែល​មាន​ស្លាក “​រាជធានី​ភ្នំពេញ​” ចំនួន​៦០​គ្រឿង ដើម្បី​បម្រើ​សេវា​ដឹកជញ្ជូន​បងប្អូន ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​មិន​បង់ប្រាក់​។​

​ចំពោះ​កន្លែង​រថយន្តក្រុង​ចេញដំណើរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន​៣​ទីតាំង ១៖ នៅ​មហា​វី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺដេស ប៊ែន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង​។ ២៖ ចំណត​សួនច្បារ​ឫស្សីកែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​។ ៣៖ ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​៕​ ​ដោយ​៖​កូឡាប​

spot_img
×