Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ និង​កូនប្រុស​២​នាក់ ត្រូវ​ឃាតករ​កាប់សម្លាប់​នៅលើផ្ទះ ខណៈ​ឃាតករ​ត្រូវ​គេ​សង្ស័យថា ជា​ប្តី​ចុង​ទើប​រៀបការ​

spot_img

​​ត្បូងឃ្មុំ ៖ ម្តាយ រួម​ទាំង​កូន​ប្រុស ២​នាក់ ត្រូវបាន​ឃាតករ​កាប់សម្លាប់​នៅលើ​ផ្ទះ​ស្លាប់​យ៉ាង​អណោច​អ​ធ័ម ខណៈ​ឃាតករ​ត្រូវបាន​គេ​សង្ស័យថា ជា​ប្តី​ចុងដែល​ទើប​រៀបការ ព្រោះ​ក្រោយ​កើតហេតុ ប្តី​ចុង​រូបនោះ បាន​ប្រមូល​ទ្រព្យសម្បត្តិ រត់​បាត់ ។​

ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​បាន​កើតឡើង​នៅ​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ថ្ម​ពេជ្រ បានឲ្យដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​យប់​មកម្ល៉េះ លុះ​មកដល់​ម៉ោង ប្រមាណ​១២ ថ្ងៃត្រង់ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៨ ទើប​មាន​ប្រជាពលរដ្ឋ​មក​រាយការណ៍​ថា គ្រួសារ​ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ដូង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​កាប់សម្លាប់​ទាំង​ម្តាយ និង​កូនប្រុស​២​នាក់ នៅលើផ្ទះ​។

ជនរងគ្រោះ ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជា​ម្ដាយ ត្រូវ​ឃាតករ​កាប់​ចំនួន​៣​កាំបិត​ចំ​ពីលើ ក ឈ្មោះ ធឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​ឃាតករ​កាប់​ចំនួន​២​កាំបិត​លើ ក និង​ក្បាល និង ឈ្មោះ ធឿន ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ត្រូវ​ឃាតករ​កាប់​១​កាំបិត​លើ ក ។ ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពេជ្រ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ស្លាប់​ចន្លោះ ម៉ោង​១២​យប់ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ ឈានចូល ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៨​។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ជា​ម្តាយ បាន​យក​ប្តី​ចុង ទើប​រៀបការ​ថ្មីៗ​នេះ មានឈ្មោះ ជ្រាំ​ង ភូ អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។ នៅ​មុនពេល​កើតហេតុ ប្តី​ចុង​រូបនេះ តែង​ដើរ​ផឹង​ស៊ី និយាយ​ប្រាប់​គេ​ថា ខឹង​ប្រពន្ធ ដែល​មិន​ព្រម​ធ្វើ​តាម​ខ្លួន ទិញ​ឡាន​ជិះ និង​ចំណាយ​លុយ​ឲ្យ​រកស៊ី ហើយ​នៅ​ក្រោយពេល​ហេតុការណ៍​នេះ កើតឡើង ប្តី​ចុង រូបនោះ ក៏​រត់​បាត់ ដែល​នេះ​ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា ឃាតករ​សម្លាប់​គ្រួសារ​ជនរងគ្រោះ គឺ​ជា​ប្តី​ចុងជា​អ្នកប្រព្រឹត្តិ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ ចាប់​ជនសង្ស័យ​បាន​នៅឡើយ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×