Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​អវកាស​ចិន Tiangong-1 បាន​ធ្លាក់ចុះ មហាសមុទ្រ​ប៉ាស៊ីហ្វិក

spot_img

​តាម​អាជ្ញាធរ​អវកាស​ចិន ស្ថានីយ​អវកាស Tiangong-1 របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ហើយ​។​

​ស្ថានីយ​អវកាស Tiangon-1 ឆាបឆេះ​ពេល​វិលត្រឡប់​មក​កាន់​បរិយាកាស​ផែនដី​វិញ​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ឲ្យដឹងថា ស្ថានីយ​អវកាស​នេះ​បាន​វិលត្រឡប់​មក​កាន់​បរិយាកាស​ផែនដី​វិញ នៅវេលា​ម៉ោង 00:15 នាទី GMT នៅ​តំបន់​សមុទ្រ​ប៉ែក​ខាងត្បូង មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​មួយផ្នែកធំ​បាន​ត្រូវ​ដុត​ឆេះ​ខ្ទេច​ពេល​ត្រឡប់​ចូល​ដល់​បរិយាកាស​ផែនដី ។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​អាមេរិក ក៏​បាន​បញ្ជាក់ថា ស្ថានីយ​អវកាស Tiangon-1 របស់​ចិន​បាន​ធ្លាក់​ដល់​ផែនដី​ហើយ​។​

​គួររំលឹកថា ស្ថានីយ​ដែល​មាន​បណ្តោយ​ប្រវែង ១០,៤​ម៉ែត្រ និង​ទម្ងន់ ៨,៥​តោន ត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​អវកាស​កាល​ពី​ពី​ឆ្នាំ ២០១១ ហើយ​នៅ​ឆ្នាំ ២០១៦ ចិន​បាន​បញ្ជាក់ថា ខ្លួន​បាន​ដាច់​ទំនាក់ទំនង​ហើយ​ពុំ​អាច​គ្រប់គ្រង​គោចរ​របស់​ស្ថានីយ៍​នេះ​ទៀត​ហើយ​។ រហូតទល់​ខែ​ធ្នូ ២០១៧ ចិន​បាន​ព្យាករណ៍​ថា ស្ថានីយ៍​នេះ​នឹង​ធ្លាក់​មកដល់​ផែនដី​នៅ​អំឡុង​ចុង​ខែ​មីនា ឆ្នាំ ២០១៨ ៕ ចន្ទ្រា​

spot_img
×