Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ដៃគូរ​អភិវឌ្ឍន៍​ច្រើន​ឆ្នាំ មូលនិធិ​ខុនរ៉ាដ បន្ត​ផ្តល់ជំនួយ​បច្ចេកទេស ដល់​រដ្ឋសភា​កម្ពុជា​

spot_img

ភ្នំពេញ ៖ មូលនិធិ​ខុនរ៉ាដ​អាឌិន​ណៅអ៊ែរ របស់​ប្រទេស​អាល្លឺម៉ង់ ជា​ដៃគូរ​អភិវឌ្ឍន៍​មួយ​របស់​រដ្ឋសភា​កម្ពុ​ជា ជាច្រើន​ឆ្នាំ​មកហើយ ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​រដ្ឋសភា​កម្ពុ​ជា​។ គម្រោង​ជំនួយ​ចុងក្រោយ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​នេះ ប៉ុន្តែ​តំណាង​ស្ថាប័ន​នេះ បាន​អះអាងថា នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រដ្ឋសភា​កម្ពុជា​ទៀត នៅ​ឆ្នាំ​ខាងមុខ​។​

​ការលើកឡើង​ពី​ការបន្ត​ផ្តល់ជំនួយ​ដល់​រដ្ឋសភា​កម្ពុជា​ទៀត​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​លោកស្រី Sussanne Kass ប្រធាន​មូលនិធិ​ខុនរ៉ាដ ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​វិមាន​រដ្ឋសភា នា ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​លោក ឡេង ប៉េងឡុង បានលើកឡើង​ពី​ការជួយ​គាំទ្រ​របស់​មូលនិធិ​ខុនរ៉ាដ នាពេល​កន្លងមក មាន​ច្រើន មាន​ទាំង​ខាង​សមាជិក​រដ្ឋសភា និង​ខាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ ខុនរ៉ាដ​បាន​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ស​មា​ជិ​ក​រដ្ឋសភា ក្នុងការ​ចូលរួម​សិក្ខា​លា​លា ឬ​វេទិកា​សន្ទនា​រវាង​សមាជិក​គណបក្សនយោបាយ​។ ចំណែក​ខាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា មូល​ធិ​និ​របស់​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស មន្ត្រី​នាយកដ្ឋាន​ព័ត៌មាន ក្នុងការ​ពង្រឹងសមត្ថភាព​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ដែលជា​ផ្នែក​សំខាន់​មួយ នៃ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​អគ្គលេខាធិការ បាន​លើកឡើងថា កន្លងមក​ខុនរ៉ាដ​ក៏បាន​ជួយ​តាក់តែង និង​បោះ​ពុ​ម្ភ​ផ្សាយ​កូនសៀវភៅ​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ប៉ុន្តែ​សៀវភៅ​ដែលមាន​សារៈសំខាន់​នេះ នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ទៀត ស្របតាម​សកម្មភាព​របស់​រដ្ឋសភា ដូច្នេះ លោក​អគ្គលេខាធិការ ស្នើសុំ​មូលនិធិ​ខុនរ៉ាដ ជួយ​គាំទ្រ​ដល់​សកម្មភាព​នេះ​បន្តទៀត​។​

​អ្វី​ដែលជា​សំណើ​របស់លោក​អគ្គលេខា​ធិ​ការ ដល់​មូលនិធិ​ខុនរ៉ាដ នៅមាន​ច្រើន​ទៀត ហើយ​លោក បានស្នើ​សុំ​ដល់​អង្គការ​មួយ​នេះ​ជួយ​ដល់​កិច្ចការ​ស្រាវជ្រាវ​របស់​រដ្ឋសភា ដែលជា​អង្គភាព​មួយ ទើប​បង្កើត​ថ្មី ដែល​នៅ​ខ្វះខាត​ទាំង​ធនធានមនុស្ស និង​មធ្យោបាយ​ម​ប្រើ​ការងារ​។​

​លោក អគ្គលេខាធិការ ក៏បាន​ស្នើ​ដល់​ខុនរ៉ាដ ឲ្យ​ជួយ​ដល់​កិច្ចការ​បណ្ណាល័យ​របស់​រដ្ឋសភា ដែលជា​ផ្នែក​មួយ ក្នុងការ​ជំរុញ​ដល់​ការអាន ការស្រាវជ្រាវ ទាំង​មន្ត្រី​និង​សមាជិក​រដ្ឋសភា ។ ជាមួយគ្នានេះ លោក​អគ្គលេខាធិការ បានស្នើ​សុំ​ឲ្យ​មាន​ការជួយ​គាំទ្រ​ដល់​សកម្មភាព​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋសភា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន​ពី​រដ្ឋសភា កាន់​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព និង​រហ័ស​។​

​លោកស្រី Susanne Kass បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​តំណាង​មូលនិធិ​ន​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា​។ លោកស្រី បានស្នើ​ឲ្យ​មានការ​ជជែក​គ្នា​លម្អិត អំពី​គម្រោង​ជំនួយ​បន្ត​នេះ រវាង​មូលនិធិ​ខុនរ៉ាដ​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ជំនាញ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​៕​ ដោយ​៖​ជាលី​

 

spot_img
×