Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវិក៣រូប​ត្រូវ​ចាប់ជំរិត កូរ៉េខាងត្បូង​ចាត់​នាវា​ប្រយុទ្ធ​ប្រតិបត្តិការ​ឆ្ពោះទៅ Ghana

spot_img

​កូរ៉េខាងត្បូង​បាន​ចាត់​ឲ្យ​នាវា​ប្រយុទ្ធ​ប្រតិបត្តិការ​នៅ​តំបន់​ក្រៅ​ឆ្នេរសមុទ្រ Ghana បន្ទាប់​ពី​នាវិក ៣​រូប របស់​ប្រទេស​នេះ​បាន​ត្រូវ​ពួក​ចោរ​សមុទ្រ​ចាប់ជំរិត ។​

​នាវា Munmu the Great របស់កូរ៉េខាងត្បូង

​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា នាវា Marine 711 បាន​ត្រូវ​ពួកចោរ​សមុទ្រ​ឡោមព័ទ្ធ ខណៈពេល​ដែល​នាវា​នេះ​មាន​ដឹក​ជនជាតិ Ghana ៤០​នាក់ និង​នាវិក​កូរ៉េខាងត្បូង ៣​នាក់​។ ពួកចោរ​សមុទ្រ​បាន​ចាប់​ជនជាតិ​កូរ៉េខាងត្បូង ៣​នាក់ រួច​ភៀសខ្លួន​ចេញ​ទៅ​ដោយ​ប្រើ​នាវា​ល្បឿន​លឿន ។ បច្ចុប្បន្ន​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​ទីតាំង​របស់​ពួក​វា​នៅឡើយ​ទេ​។ ចំណែក​នាវា​ដែល​មាន​ចំណុះ​ផ្ទុក ៥០០​តោន ហើយ​ចុះបញ្ជី​នៅ Ghana នេះ​ក្រោយ​មក​ក៏​បាន​ចូល​ចត​នៅ​កំពង់ផែ Ghana ។​

​កងទ័ព​កូរ៉េខាងត្បូង​ឲ្យដឹងថា ពួកចោរ​សមុទ្រ គឺជា​ជនជាតិ Nigeria ។ Munmu the Great ជា​នាវា​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង​ត្រូវបាន​ចាត់​ទៅ​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ​ជិត​នោះ ។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ទី ១ ខែ​មេសា បានប្រកាសថា ៖ យើងខ្ញុំ​កំពុង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា Ghana, Nigeria, Togo និង Benin ក៏ដូចជា​អាមេរិក និង​សហគមន៍​អឺរ៉ុប ដើម្បី​សន្និដ្ឋាន​ពី​ពលរដ្ឋ​កំពុង​ត្រូវបាន​ចាប់ជំរិត ហើយ​ធនា​ថា ពួកគេ​នឹង​ត្រូវ​បាន​ដោះលែង ។​

​ពួកចោរ​សមុទ្រ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការទាមទារ​ថ្នូ​អ្វី​មួយ​ដើម្បី​ប្តូ​រយក​នាវិក ៣​រូប ខាងលើ​នៅ​ឡើយ​ទេ ៕ សូយន

spot_img
×