Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ស្ទើរតែ​ដាច់​ច្រមុះ​ខាន​ដកដង្ហើម ពេ​លចុះ​បង្ក្រា​បឡាន​ដឹក​ឈើ​ខុសច្បាប់​

spot_img

ខេត្ត​មណ្ឌលគិរី​ ៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ស្ទើរតែ​ដាច់​ច្រមុះ ខាន​ដកដង្ហើម ក្នុង​ពេល​ចុះ​បង្ក្រាប​ឡាន​ដឹក​ឈើ ហើយ​ត្រូវបាន​ម្ចាស់​ឡាន​ដឹក​ឈើ​ខាំ​។ ហេតុការណ៍​ខាងលើ បាន​កើត​នៅ​ឡើង​នៅ​វេលា​ម៉ោង ៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចុង​ផាង​ឃុំ ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​មន្ត្រី​បរិស្ថាន​មាន​គ្នា​ប្រមាណ ៣ ទៅ​៤ នាក់​បាន​ឃាត់​រថយន្ត​កា​ម៉ា​រី​ស្វិត ១​គ្រឿង ដែល​សង្ស័យ​ដឹកឈើ​ខុសច្បាប់ ។ បន្ទាប់​ពី​ការត្រួតពិនិត្យ​មន្ត្រី​ជំនាញ បាន​រកឃើញ រថយន្ត​ខាង​លើ​ពិតជា​បាន​ដឹក​មែន ហើយ​មន្ត្រី​បរិស្ថាន​ក៏​បាន​ហៅ​ឲ្យ​អ្នកបើក​រថយន្ត​ឲ្យ​ពី​ចុះ​រថយន្ត ដើម្បី​នាំយក​ទៅ​សួរនាំ ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​ចុះ​ពី​រថយន្ត ថែមទាំង​បាន​ខាំ​ទៅលើ មន្ត្រី​បរិស្ថាន​ម្នាក់​ស្ទើ​រដាច់​ច្រមុះ ហើយ​ត្រូវ​យក​ទៅ​ពេទ្យ​ភ្លាមៗ​ផងដែរ​។​

​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា ជនសង្ស័យ​ខាងលើ មានឈ្មោះ ស៊ិន ឡូត អាយុ ៣៦​ឆ្នាំ សង្ស័យ​ញៀន​ថ្នាំ ព្រោះ​ពេល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប សតម្ថកិច្ច​បាន​រកឃើញ ទុយោ ដប​ទឹក និង​ឧប្បករណ៍ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​មាន​កំណាត់ឈើ​មួយចំនួន​នៅក្នុង​រថយន្ត របស់​ពួកគេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​មន្ត្រី​ជំនាញ​ចោទ​ពីបទ​រារាំង​សមត្ថកិច្ច​ពេល​ចុះ​បំពេញការងារ និង​បង្ក​របួសស្នាម​។​

​ចំណែក​ករណី​ពាក់ព័ន្ធ បទល្មើស​ប្រើប្រាស់​គ្រឿងញៀន មន្ត្រី​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ជា​បន្ត​ទៀត​៕ ដោយ​ ៖ សមុទ្រ​ឈើ​

spot_img
×