Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ងួន ញ៉ិល អំពាវនាវ​ពលរដ្ឋ​ការពារ​សន្តិភាព​

spot_img

​កំពង់ធំ ៖ លោក ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា បាន​គូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែល​បំរើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា ទាំង អស់នេះ បាន​កសាង​ឡើង​នៅ​ពេល​ប្រទេស​មាន​សន្តិភាព ជីវភាព​ពលរដ្ឋ​មាន​ការរីកចម្រើន និង​នៅ​ក្នុង​ពេល​ដែល​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ត្រូវបាន​លើកកម្ពស់​។​

​លោក ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​នានា​ជាច្រើន​នៅក្នុង​វត្ត​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក ងួន ញ៉ិល បាន​គូសបញ្ជាក់ថា ការជួបជុំ​របស់​ពល​រដ្ឋ​ក្នុង​ពិធីបុណ្យ​ពុទ្ធសាសនា​នេះ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​វឌ្ឍនភាព​របស់​វិស័យ​ព្រះពុទ្ធ​សាសនា​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ឲ្យឃើញ​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ លោក បាន​មានប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ប្រទេសជាតិ​ទាំង​ខាង​អាណាចក្រ​និង​ពុទ្ធចក្រ​។​

​លោក អនុប្រធាន​ទី​២​រដ្ឋសភា បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យបាន​ល្អ​ប្រសើរ​គង់វង្ស​យូរអង្វែង​ទៅ ដើម្បី​ទទួលបាន​នូវ​ការអភិវឌ្ឍ​ត​រហូត​ទៅ​សម្រាប់​ខ្លួនឯង​ផង និង​កូនចៅ​ជំនាន់​ក្រោយ​ផង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×