Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ប៉ិកញ្ចស់នេះ​ធ្វើ​ពត់​ជា​ដេកលក់ ហើយ​យកដៃ​ព្យាយាម​ស្ទាបអង្អែល​ភ្លៅ​ស្រី​ស្អាត​លើ​ឡានក្រុង ឡើង​រវាម​ហ្មង (​មាន​វីដេអូ​)

spot_img

​ស្ត្រី​រាប់លាន​នាក់​ត្រូវ​បានដឹងថា បាន​រង​ទទួល​ការយាយី​ជា​រៀងរាល់ថ្ងៃ ។ ពួកគេ​ត្រូវបាន​ជនខិលខូច ឆ្លៀតឱកាស​លូក​ស្ទាប​តំបន់​ពិសេស ស្ថិតនៅ​ទីកន្លែង​សាធារណៈ ជាពិសេស ស្ថិតនៅ​ទីកន្លែង​មនុស្ស​កកកុញ និង​លើ​ឡានក្រុង ។​

​ប៉ុន្តែ ដោយសារតែ​បច្ចេកវិទ្យា​ទំនើប នោះ​ជនរងគ្រោះ​ឥឡូវនេះ អាច​ថត​វីដេអូ និង​រូបភាព​ពី​សកម្មភាពរ​បស់​ជនខិលខូច​ទាំងនោះ និង​បន្ទាប់មក​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ដើម្បី​ផ្តល់​ភាពអាម៉ាស ឬ ភស្តុតាង​ទៅដល់​ប៉ូលីស ។

​ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន បានសម្រេច​ចិត្ត​ថត​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​ទង្វើ​មិន​សមរម្យ​របស់​បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ដែល​ធ្វើ​ពត់​ជា​ដេកលក់​អង្គុយ​ជាប់​នាង នៅលើ​រថយន្តក្រុង ខណៈ​ព្យាយាម​ស្ទាប​ភ្លៅ​របស់​នាង ។​

​នាង​និយាយថា ខណៈពេល​នោះ នាង​បាន​ស្លៀកសំពត់​ខ្លី បញ្ចេញ​ភ្លៅ និង​ជើង ។ ប៉ុន្តែ ខណៈពេល​រថយន្ត​ធ្វើដំណើរ​បាន​មួយសន្ទុះ​ធំ ស្រាប់តែ​បុរស​នេះ បាន​ព្យាយាម​យក​ម្រាមដៃ​ប៉ះ​ភ្លៅនាង​តែម្តង ។ ប៉ុន្តែ នាង​ក៏បាន​យកដៃ​របស់​នាង រុញ​ដៃ​របស់​បុរស​នេះ​ចេញ​ផងដែរ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​កោតសរសើរ​ចំពោះ​ភាពក្លាហាន​របស់​ស្ត្រី​រងគ្រោះ ដែល​ហ៊ាន​ថត​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព «​វាយប្រហារ​» របស់​ជនខិលខូច​នោះ ដើម្បី​ធ្វើជា​ភស្តុតាង និង​ព្រមាន​អ្នកដទៃ​នៅលើ​បណ្តាញ​សង្គម ឲ្យ​បានដឹង​ពី​ជនល្មើស​កំពុង​ធ្វើ​រឿងនេះ​នៅ​ទីកន្លែង​សាធារណៈ ៕ ចន្ទី​

  

spot_img
×