Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនសេដ្ឋីលំដាប់ ស្រុកថៃ អស់​អនាគត ដោយសារ​តែ​នំ​ប្រិមប្រិយ​! (Video inside)

spot_img

​បុរស​២​នាក់ អាយុ​២៣​ឆ្នាំ ជា​មិត្តភក្តិ​នឹង​គ្នា មាន​នាយ ជិ​រ៉ាផាត់ និង​នាយ ណាត់​តា​ផាត់ ដោយ​គេ​សុំ​មិន​បញ្ចេញ​ត្រកូល​របស់​គ្រួសារ​ទាំង​២​។ ពួកគេ​ជា​កូន​សេដ្ឋី រៀន​ឆ្នាំ​ទី ៤ នៃ​មហា​វិទ្យា​លយ័​ឯកជន​ល្បី​មួយ នា​ក្រុង​បាងកក តែ​ពេល​នេះ​ត្រូវអស់​អនាគត​ដោយសារ​តែ​ពូកែ​ឆ្នៃប្រឌិត​ពេក​ដោយ​យក​កញ្ឆា​ទៅ​លាយ​ដាក់​ក្នុង​នំ brownies ហើយ​ដាក់​លក់​តាម Facebook ។​

​សមត្ថកិច្ច​បាន​តាមដាន​មើល​សកម្មភាព​របស់​ពួកគេ​មួយ​រយៈ ទើប​ចាត់ចែង​អោយមាន​ការបន្លំ​ខ្លួន​ទៅ​ទិញ​នំ Chocolate Brownies ១០​ដុំ និង កញ្ឆា​ស្ងួត ៤០០​ក្រាម ទាំងនេះ​ក្នុង​តម្លៃ ៦០០០​បាត​។ សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​នៅពេលដែល​ពួកគេ​ទាំង​២​នាក់ យក​របស់​មក​ប្រគល់​អោយ​អ្នក​ទិញ​ដែល​ជា​ខ្សែ​របស់​ប៉ូលិស​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ ៣១ ខែ​មីនា កន្លងមកនេះ​៕ ក្ខិ​ណី​

spot_img
×