Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​អេ​ឡិច ចាន់​ត្រា បង្កើត​ស្នាដៃ​ថ្មី​បទ​ចម្រៀង Original Song រួមគ្នា​មួយ​នឹង​តារាចម្រៀង ទី​ម

spot_img

ភ្នំពេញ​-​ពិតជា​ថ្មី​ហើយ​ប្លែក​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក៏​ព្រោះតែ​ថ្មីៗ​នេះ គេ​ឃើញ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា បាន​ចាប់​ដៃគូ​ជាមួយនឹង​តារាចម្រៀង ទី​ម ដែលជា​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រ៉ុ​ក​។ ទី​ម ក៏​ជា​តារាចម្រៀង​ដែលមាន​ទេពកោសល្យ ផ្នែក​និពន្ធ​ទំនុក​បទ​ភ្លេង​ថ្មី​ផងដែរ​។

​តាមរយៈ​បទ​ចម្រៀង​មួយ​បទ បកស្រាយ​រួមគ្នា​រវាង​តារាចម្រៀង អេ​ឡិច ចាន់​ត្រា និង តារាចម្រៀង ទី​ម ក្រោម​ចំណងជើង​ថា “​ហេលហាល​” ឃើញថា មាន​សន្ទុះ​ខ្ពស់​ខណៈពេលដែល​បទ​ច​ម្រៀ​ង មនោសញ្ចេតនា​មួយ​បទ​នេះ កំពុង​ចាក់​ដោត​អារម្មណ៍​របស់​អ្នក​ស្តាប់​។​

​នេះ​ជា​លើកដំបូង​ដែល​តារាចម្រៀង អេ​ឡិច ចាន់​ត្រា បានចេញ​បទ​ចម្រៀង​Original Song ហើយ​អេ​ឡិច សង្ឃឹមថា​តាមរយៈ​បទ​ចម្រៀង​មួយ​បទ​នេះ នឹង​ជួយ​ជ្រោមជ្រែង​បទ​ចម្រៀង Original ទាំងអស់​ឲ្យ​មាន​ទឹកចិត្ត​ក្នុងការ​និពន្ធ​បទ​ចម្រៀង​ថ្មី មិន​ចម្លង​ស្នាដៃ​ពី​គេ​។

​អីចឹង​! នាំគ្នា​ស្តាប់​បទ​ចម្រៀង​ថ្មី របស់ អេ​ឡិច ចាន់​ត្រា ច្រៀង​រួមគ្នា​នឹង​តារាចម្រៀង លោក ទី​ម ថា​មាន​អត្ថន័យ​ពិ​រោះ​ប៉ុណ្ណា ! ៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×