Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ស្រុក​យើង​មាន​ប្រភេទ​ផ្សិត​នេះ​ដែរ​ឬទេ​?

spot_img

​ប្រភព​ពី​វៀតណា​មឲ្យដឹងថា នៅ​ប្រទេស​នេះ​ក្រៅពី​ផ្សិត​លិញ​ជឺ និង​ផ្សិត​មួយចំនួនទៀត គេ​ឃើញ​មាន​ប្រភេទ​ផ្សិត​កម្រ​មួយ​ទៀត​ដែល​ហៅថា ផ្សិត “​ស្នូលពក​” វា​មាន​រាង​ដូច​ជា​ស្បៃ​មុខ របស់​ពួក​អភិជន ហើយ​នៅ​ពីលើ​មាន​មួក​តូច​មួយ​គ្របពីលើ វា​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dictyophora indusiata អាស្រ័យ​ដោយ​មាន​រាងរៅ​បែបនេះ ទើប​មាន​ឈ្មោះ​មួយទៀត​ហៅថា ផ្សិត​រាជ​នី ។​

​ផ្សិត​រាជ​នី ពេល​លូតលាស់​ពេញ​លក្ខណៈ​នោះ​ពីក្រោម​មួក​របស់​វា រីក​ចេញ​ស្បៃ​មុខ ដូច​ពួក​អភិជន​ជំនាន់​ដើម ។​

​ពិសេស​ផ្នែក​ដូច​មួក​ខាង​លើ​របស់​វា គឺជា​កន្លែង​មាន​ក្លិនស្អុយ​សម្រាប់​ទាក់ទាញ​ពពួក​សត្វល្អិត​ដូចជា​រុយ មូស ឲ្យមក​ទុំ ។​

​ផ្សិត​នេះ​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​អាហារ​ជាន់ខ្ពស់ ។ សារធាតុ​ចំរាញ់​ចេញពី​ផ្សិត​នេះ មាន​សមត្ថភាព​បង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូចជា ៖ មហារីក​ដោះ ជំងឺ​រលាក​សន្លាក់ gout ។​

​ផ្សិត​រាជ​នី​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​ធម្មជាតិ​នា​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប អាមេរិក​ខាងជើង និង​ប្រទេស​មួយចំនួន​នៅ​ទ្វីបអាស៊ី នៅ​ប្រទេស​វៀតណាម គេ​ច្រើន​ប្រទះ​ឃើញ​វា នៅតាម​ជាយ​គុម្ព​ឫស្សី មាត់ទន្លេ​… ។​

​ជាក់ស្តែង​គេ​ធ្លាប់​ឃើញ​វា ដុះ​ព្រោងព្រាត​នា​តំបន់​គ្មាន​មនុស្ស​នៅ ខេត្ត​ឡុង​អាន នា​ឆ្នាំ ២០០៤ ។​

​ប្រទេស​ចិន បច្ចុប្បន្ន​ជា​ប្រទេស​ផលិត​ផ្សិត​រាជ​នី​នេះ​ធំ​បំផុត​ពិភពលោក រួច​នាំ​ចេញ​បន្ទាប់​ពី​សម្ងួត​រួច​។​

​ប្រសិនបើ​ប្រិយមិត្ត​ណា​ធ្លាប់​ឃើញ​សូមជួយ​ប្រាប់​ថា​ផ្សិត​នេះ​នៅ​ស្រុក​យើង​ហៅ​ថា​ផ្សិត​អ្វី និង​មាន​នៅទីណា​?

spot_img
×