Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គូស្នេហ៍​វ័យក្មេង​១​គូ សម្រេច​ធ្វើអត្តឃាត​រួមគ្នា ព្រោះ​តូចចិត្ត ឪពុកម្តាយ​ទាំងសងខាង​មិន​ទទួលយក​រឿង​មួយ​នេះ​

spot_img

​គូស្នេហ៍​មួយគូ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ មក​ចោមរោម​មើល​ក្នុង​ក្តី​រន្ធត់ចិត្ត​បំផុត បន្ទាប់ពី​ពួកគេ​ត្រូវបាន​រកឃើញ​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​រួមគ្នា នៅ​នឹង​ដើមឈើ​ចុង​ភូមិ ដោយសារ​តែមាន​វិបត្តិ​មួយ​នេះ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សាកសព​គូស្នេហ៍​មួយគូ ដែល​ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ Sujan Mia អាយុ ២៥ និង​ខាង​ស្រី​ឈ្មោះ Joya Akhtar អាយុ ២២ ឆ្នាំ ត្រូវបាន​រកឃើញ បន្ទាប់ពី​អ្នកភូមិ​បាន​រាយការណ៍​ហេតុការណ៍​នេះ​ទៅ​អាជ្ញាធរ ។​

​សេចក្តីរាយការណ៍​បន្ថែ​ម​ទៀត បាន​បញ្ជាក់ថា គ្រួសារ​ទាំងសងខាងរ​បស់​គូស្នេហ៍​នេះ សូម្បី​មិនបាន​បង្ហាញ​វត្ត​មាននៅ​ប៉ុស្តិ៍ប៉ូលីស ហើយ​ដូច្នេះ អាជ្ញាធរ​ក៏បាន​សន្ម​ត់​ហេតុការណ៍​នេះ​ជា​ករណី​ស្លាប់​ខុសពី​ធម្មតា និង​បញ្ជូន​សាកសព​របស់​ពួកគេ​ទៅ​មន្ទីរពេទ្យ​ទូទៅ Jamalpur ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម ។​

​អាជ្ញាធរ​បាន​ជឿជាក់ថា គ្រួសារ​សព​ទាំងសងខាង បាន​បដិសេធ​ទទួលយក​ទំនាក់ទំនង​ស្នេហ៍​របស់​ពួកគេ​នោះទេ ហើយ​ដូច្នេះហើយ ពួកគេ​ក៏​សម្រេច​នាំគ្នា​បញ្ចប់ជីវិត​រួមគ្នា​បែបនេះ​តែម្តងទៅ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ក៏បាន​បញ្ចេញ​កំហឹង​នឹង​ឪពុកម្តាយ​ទាំងសងខាង​របស់​អ្នក​ទាំងពីរ ដែល​មិនគួរណា​ចិត្តដាច់​យ៉ាងនេះ សូម្បីតែ​មក​សាកសពរ​បស់​ពួកគេ ។ មនុស្ស​ជាច្រើន​ក៏បាន​សូម​អង្វរ​ចិត្ត​ដល់​អាណាព្យាបាល​គ្រប់ បើកទឹក​ចិត្ត​ឲ្យ​ទូលាយ និង​ទទួលយក​នូវ​ចំណង​ស្នេហ៍​របស់​កូនៗ​ផង​ចុះ ដើម្បី​កុំ​ឲ្យ​សោកស្តាយ​ដូច​ក្នុងករណីនេះ ៕ ចន្ទី

spot_img
×