Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​មាន​ទី​អារាម​ខ្មែរ​នៅ​លើ​កូរ៉េ​នឹង​ចាប់ផ្តើម​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​

spot_img

ប្រទេស​កូរ៉េ​ ៖ ក្រោម​ព្រះ​រាជ្យ​តម្រិះ​ផ្ដួចផ្ដើម​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​ស្ថានទូត​កម្ពុជា និង​សប្បុរសជន​កូរ៉េ ខ្មែរ​យើង​នឹង​មាន​ទីតាំង​ថ្មី​មួយ​សម្រាប់​កសាង​វត្ត​ខ្មែរ​ដែល​មាន​រចនាបថ​ខ្មែរ នៅលើ​ទឹកដី​កូរ៉េ​ហើយ ដែល​មាន​ផ្ទៃដី​ជិត​២០០០​ម៉ែត្រ​កូរ៉េ​។​

លោក​ឡុង ឌី​ម៉ង់ ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វត្ត​មហា​យ៉ាណា និង​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​កូរ៉េ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ទីក្រុង​អាន​សាន នា​ថ្ងៃ​អាទិត្យ ១​រោច ខែ​ចែ​ត្រ ឆ្នាំ​រកា នព្វ​ស័ក ពុទ្ធ​សករាជ​២៥៦១ ម្សិលមិញ នា​ទីក្រុង​អាន​សាន បាន​ថ្លែង​សន្ទរកថា លើកឡើងថា “​នេះ​ជា​ចំនុច​ចាប់ផ្តើម​ឈាន​ទៅ​ការកសាង​វត្ត​ខ្មែរ​លើក​ទី​មួយ​នៅ​កូរ៉េ​បាន​ផ្តើម​ហើយ គឺ​ចេញពី​ការសម្ពោធ​វត្ត​ខ្មែរ​ម៉ា​ហា​យ៉ាណា​និង​មជ្ឍមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ទីក្រុង​អាន​សាន​ជាមួយនឹង​ការ​ថ្វាយ​សម្តេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស នូវ​ដី​មួយ​កន្លែង​ទំហំប្រមាណ​១៨០០​ម៉ែត្រការ៉េ (​ក្នុង​ក្រុង​អាន​សាន​) ពី​សំណាក់​សប្បុរសជន​កូរ៉េ​ដើម្បី​សាងសង់​វត្ត​អារាម​ខ្មែរ​ដែល​មាន​រចនាបថ​ខ្មែរ​។​

ដូច្នេះ​សុបិន្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​ចង់​ឃើញ​មាន​វត្តមាន​ទី​អារាម​ខ្មែរ​នៅ​កូរ៉េ​ដើម្បី​ជួយ​មើល​ថែទាំ​បងប្អូន​យើង​ជាង ៦​ម៉ឺន​នាក់​នេះ នឹង​ចាប់ផ្តើម​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នេះ​ហើយ​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​មហា​យ៉ាណា និង​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​កូរ៉េ ដែល​ត្រូវបាន​សម្ពោធ​នេះ​បាន​រៀបចំ​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ភាសា និង​គាំពារ​ពលករ​ខ្មែរ ហើយ​ផ្នែក​ខាងលើ​បាន​រៀបចំ​ជា​ព្រះវិហារ​សម្រាប់​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ និង​រៀបចំ​កម្មវិធី​សាសនា​ផ្សេងៗ ដែល​ទីតាំង​នេះ​គ្រាន់តែ​ជាទី​តាំង​បណ្តោះ​អា​សន្ត​ប៉ុណ្តោះ ។ ក្រោយ​ពី​សប្បុរសជន​ជួយ​ជា​ថវិកា​គ្រប់គ្រាន់​វត្ត​ថ្មី​នឹង​ឃើញ​នៅក្នុង​ប្រទេស​កូរ៉េ​ដែល​មាន​រចនាបថ​ខ្មែរ ពិតៗ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×