Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ផ្សារ​ថ្មី​មួយទៀត នៅ​ទីរួមស្រុក​មង្គល​បូរី​

spot_img

បន្ទាយមានជ័យ ៖ នៅ​ទីរួមស្រុក​មង្គល​បូរី ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឬ​ស្សី​ក្រោក ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជាង​៣​ម៉ឺន​នាក់ ទើប​មាន​ផ្សារ​ថ្មី​១​ទៀត ហើយ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​កាលពី​ល្ងាច​ថ្ងៃទី​១ មេសា ឆ្នាំ​២០១៨ ។ ​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​អញ្ជើញ​ជា​អធិបតី​និង​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​។​​ អ្នកស្រី លាប យ៉ាន់​ពេញ ជំនួស​មុខ​លោក​លាប ម៉ាន និង​អ្នកស្រី​ជួង​ជា​ម្ចាស់​ ទីតាំង​ដី​និង​វិនិយោគ​សំណង់​ផ្សារ​មង្គល​បូរី​ថ្មី​ហៅ​ផ្សារ​តា​យ៉ាវ​អោយដឹងថា ៖ ក្រុម​គ្រួសារ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បានសម្រេច​វិនិយោគទុន​ជិត​៩​សែន​ដុល្លារ កសាង​ផ្សារ​នេះ​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៥​កន្លង​មក​លើ​ដី​ទំហំ​ជិត​២​ហិច​តា ស្ថិតនៅ​ភូមិ​ហ្លួង​ឃុំ​ឬ​ស្សី​ក្រោកនេះ ព្រោះ​មាន​លិខិតអនុញ្ញាត​អោយ​បង្កើត​និង​លិខិត​បំបែក​ក្បាលដី​ល្វែង​ពី​រដ្ឋបាល​ខេត្ត ដែល​មាន​ស្តង់​៧២ តូប​ធំ​១៦៨​និង​តូប​តូច​សម្រាប់​ត្រី​សាច់​បន្លែ​៧២ ទាំងនេះ​គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ផ្នែក​ឯកជន​និង​បង្កើន​ជីវភាព​គ្រួសារ​ពលរដ្ឋ​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី ក៏​ដូច​លោក​ឈើ​យ ចាន់ណា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​សាទរ​ចំពោះ​ដៃគូ​ផ្នែក​ឯកជន​នេះ​ដែល​វិនិយោគទុន​ដ៏​ច្រើន​នៅក្នុង​មូលដ្ឋាន​ខ្លួន​ក្នុង​ការកសាង​ផ្សារ​មង្គល​បូរី​ថ្មី​ដែល​មាន​សំណង់​រឹងមាំ ទំនើប ទាន់សម័យ ទូលាយ ដោយ​សង់​លើ​ទីទួល​ខ្ពស់ ចំ​កណ្តាល​បេះដូង​ប្រជុំជន​ស្រុក​មាន​ផ្លូវចេញចូល​ច្រើន​និង​ដែល​មាន​ពលរដ្ឋ​ច្រើន​នេះ​។​

អាជ្ញាធរ​សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​រួម​ចំណេ​ក​ជំរុញ​កា​រីកចម្រើន​ទាំង​ជីវភាព​ពលរដ្ឋ ទាំង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​ភូមិ​ឃុំ​ស្រុក​នេះ​បន្ថែម​មួយកម្រិត​ទៀត ខណ​:​ពេល​ដែល​អាជ្ញាធរ សមត្ថកិច្ច​និង​សប្បុរសជន​នានា​បាន​ស្តារ និង​អភិវឌ្ឍន៍​នៅ​ស្រុក​នេះ​ក៏​ច្រើន​ដែរ។​

លោក​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​និង​អ្នកពាក់ព័ន្ធ​បាន​ចែក​អំណោយ​ដល់​អ្នកចូលរួម​គ្រប់​ស​មាស​ភាព ហើយ​បាន​កាត​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ផ្សារ​មង្គល​បូរី​ថ្មី ហើយ​បាន​ដើរ​សួរសុខទុក្ខ​និង​ជូនពរ​ដល់​ពលរដ្ឋ​ជា​អាជីវករ ក៏​ដូច​ម្ចាស់​វិនិយោគ​កសាង​ផ្សារ​នេះ អោយ​រកស៊ី​មានបាន មាន​សុខភាព​ល្អ សុភមង្គល​និង​មាន​ជោគជ័យ​សិរី​សួស្តី​វិបុល​សុខ​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​តទៅ ។​

សូមបញ្ជាក់​ថា ស្រុក​មង្គល​បូរី​ជា​ស្រុក​ដែល​មាន​ឃុំ​ចំនួន​១៣ ឃុំ​និង​ពលរដ្ឋ​ជាង​២៦​ម៉ឺន​នាក់ ពោល​គឺ​ច្រើនជាងគេ​នៅក្នុង​ខេត្ត​។​នៅ​ប្រជុំជន​ស្រុក​មាន​ផ្សារ​ចាស់​មួយ​គឺ​ផ្សារ​មង្គល​បូរី ហើយ​ឥឡូវ​ទើប​មាន​១​ទៀត​នេះ​។ ឯ​នៅ​តាម​ឃុំ​នានា មាន​ផ្សារ​៩ កន្លែង​៕ ​ដោយ ៖ បន្ទាយ​

 

spot_img
×