Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ រីកចម្រើន​ទទួលបាន​លទ្ធផល​ខ្ពស់​ដូច​បំណង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ស្ថិរភាព​, មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ក្រៅ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ម្ចាស់​ការស្វែងរក​ឱកាស​ជួប​គូព្រេង ។ សុខភាព ល្អ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ , តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ខៀវ ។ អ្នក​ជួយ​យកអាសា ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការងារ​របស់ខ្លួន​, មិនត្រូវ​លូកដៃ​ជ្រៅ​ទៅក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ គ្រប់យ៉ាង​គួរ​ឲ្យ​ទៅតាម​ដំណើរ មិនត្រូវ​អន្ទះសារ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។ សុខភាព ចូរ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ ៕

​ឆ្នាំខាល ៖ ការងារ ដោយ​ភាព​ប៉ិនប្រសប់​ក្នុងការ​និយាយស្តី​បូ​បន្ថែមនឹង​សមត្ថភាព​របស់​អ្នក​នាំ​ឲ្យ​គ្រប់យ៉ាង​សុទ្ធតែ​រលូន ជោគជ័យ​។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការងារ​បំណុល ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ។ សុខភាព ល្អ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​ពណ៌​លឿង ។ អ្នកយក​អាសា​ឆ្នាំ ចរ​៕

​ឆ្នាំថោះ ៖ ការងារ ល្អ​ប្រពៃ សម្រេចបាន​លទ្ធផល​ឆ្នើម​គ្រប់យ៉ាង​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ជ្រាលជ្រៅ សុភមង្គល ។ សុខភាព មិនត្រូវ​បរិភោគ​ចំណី​ត្រជាក់​ខ្លាំង ។ ទិស​នាំ​លាភ​ទិស​ឥ​សាន្ត តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំរោង ៖ ការងារ មាន​សម្ពាធ​ពី​ថ្នាក់លើ និង​អ្នក​រួម​ការងារ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង បង្ក​ឱកាស​ឲ្យ​រកប្រាក់ ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំម្សាញ់ ៖ ការងារ មាន​បន្ថែម​ឱកាស​សហការ​រកស៊ី​ច្រើន តែ​គួរ​ចៀស​ឆ្ងាយ​ពី​មនុស្ស​ឆ្នាំខាល ឆ្នាំកុរ ។ លុយកាក់ ចំណាយ​ត្រូវ​ត្បិតត្បៀត បង្ការ​ក្រែង​ធ្លាក់​ក្នុងស្ថានភាព​ក្ស័យធន ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូ​មែន​ទិ​ក​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ។ សុខភាព ត្រូវ​ចេះ​តុល្យភាព​រវាង​ការងារ និង​ការ​សម្រាកកាយ ។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិស​ឦ​សាន្ត ។ ពណ៌​នាំ​សំណាង ពណ៌​ស ។ អ្នកយក​អាសា ឆ្នាំរកា ៕

​ឆ្នាំមមី ៖ ការងារ លេចចេញ​អ្នកប្រកួតប្រជែង​ក្នុង​ការងារ​ជាមួយ​អ្នក ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​ភាគហ៊ុន ។ មនោសញ្ចេតនា គួរ​លៃ​ពេល​ដើរ​កម្សាន្ត​រួមគ្នា​ជាមួយ​គូស្នេហ៍​ឲ្យ​ញឹកញាប់ ទើប​មនោសញ្ចេតនា​បានល្អ​ប្រសើរ ។ សុខភាព យកចិត្តទុកដាក់​ដល់​បេះដូង ក្រពះ និង​ស្បែក ។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង ពណ៌​លឿង ។ អ្នកយក​អាសា​ឆ្នាំ មមែ ៕

​ឆ្នាំមមែ ៖ ការងារ ជួប​សម្ពាធ​ខ្លះៗ តែ​អ្នក​អាច​ដោះស្រាយបាន ។ លុយកាក់ ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​តុល្យភាព ទើប​អ្នក​មិន​ជួប​ស្ថានភាព​ត្រូវ​ខ្ចីបុល​គេ ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​អ្នក​ចាក់រុក​បំបែកបំបាក់​ម​នោ​ស​ញ្ចេ​ត​នា​របស់​អ្នក ។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ និង​ស្បែក ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង​ក្រហម ។ អ្នកយក​អាសា ឆ្នាំមមី ៕

​ឆ្នាំវក ៖ ការងារ ល្អប្រសើរ អ្ន​ល​ពេញចិត្ត​នឹង​លទ្ធផល​ទទួលបាន ។ លុយកាក់ មានឱកាស​រកប្រាក់​ច្រើន ។ មនោសញ្ចេតនា រីកចម្រើន​ល្អ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំជូត ៕

​ឆ្នាំរកា ៖ ការងារ គួរ​សហការ​ឲ្យ​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន មិនត្រូវ​បង្ហាញ​ភាព​អួតអាង​នាំ​ឲ្យ​គេ​ច្រណែន​និ​ទ្ទា ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការទារ​បំណុល ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។ សុខភាព​គួរ​ទទួលទាន​អាហារ​សម្បូរ​វីតាមីន ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម ។ អ្នក​យកអាសា​ឆ្នាំម្សាញ់ ៕

​ឆ្នាំចរ ៖ ការងារ ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ខ្លះ ចូរ​នឹងនរ​ដោះស្រាយ​កុំ​រួញរា ។ លុយកាក់ មិនត្រូវ​បង្កើត​សម្ពាធ​លុយកាក់​ឲ្យ​ខ្លួនឯង គួរ​ពេញ​ចិត្តនឹង​អ្វីដែល​ខ្លួន​រកបាន ។ មនោសញ្ចេតនា មានរឿង​ព្រួយចិត្ត ដោយ​ទំនាក់ទំនង​រវាង​អ្នក និង​គូស្នេហ៍​មាន​ភាព​ល្អក់កករ ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ឦ​សាន្ត ។ ពណ៌​នាំ​សំណាង​ពណ៌ ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំកុរ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ លើកសរសើរ​ចំពោះមុខ​គ្រប់គ្នា ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការទារ​បំណុល ។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។ សុខភាព ត្រូវ​ចេះ​តុល្យភាព​រវាង​ការងារ និង​ពេល​សម្រាក​ថែទាំ​សុខភាព ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕​

spot_img
×