Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ជួប សំណេះសំណាល​ជាមួយ បងប្អូន​ជា​កងកម្លាំង នៃ​កងវរៈសេនាតូច​លេខ ២ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តស្វាយរៀង​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

spot_img

​ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ លោកស្រី​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជួប​សំណេះសំណាល​ជាមួយ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងវរៈសេនាតូច​លេខ ២ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តស្វាយរៀង ស្ថិតនៅ​ភូមិ​ប្រសូត្រ ១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដែល​ពិធី​នេះ​ក៏មាន​ការ ចូលរួម ក្រុម​ស្វែងរក​អដ្ឋិធាតុ របស់​សាធារណៈរដ្ឋ​សង្គម និយម​វៀតណាម ក្រុម​ប្រតិបត្តិការ​របស់​ខេត្តស្វាយរៀង សរុប​ប្រមាណ ២៥០​នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោកស្រី​ម៉ែន​សំអន​ក៏​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរ សុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល ផងដែរ​។ កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ ក​ត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វី​ឲ្យ ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ គ្រប់​វិស័យ ដោយបាន​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​គោរព​តាម​ទៅតាម អភិក្រម​ទាំង​៤​ដែលជា សសរស្តម្ភ​គឺ មនុស្ស ផ្លូវ ទឹក ភ្លើង​។​

​លោកស្រី​បាន​បន្តទៀតថា ការចុះ​សួ​សុខទុក្ខ​ដល់ កងកម្លាំង​នាពេលនេះ គឺជា​បានបង្ហាញ​អំពី​ការយកចិត្ត ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​បងប្អូន​កងក​ម្លាំ​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាជ​រដ្ឋា​ភិ​បា យកចិត្តទុកដាក់​ចំពោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​មន្ត្រីរាជការ​ផងដែរ​។​

​លោកស្រី​ក៏បាន​ផ្តាំផ្ញើរ​ជូន​អង្គភាព​នាឱកាស​នោះ​គឺ​ ៖

​ទី​១៖ ត្រូវ​ប្រែក្លាយ​ព្រំដែន​ទៅជា​ព្រំដែន​មាន ៖ សន្តិភាព ការអភិវឌ្ឍន៍​ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។

​ទី​២៖ ត្រូវ​ចូលរួម​ថែរក្សា​ខឿន​ការពារជាតិ​ឲ្យ​បាន រឹងមាំ ដល់​កិច្ចការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពសុខដុមរមនា​នៃ​សង្គមជាតិ។

​ទី​៣៖ សូម​ពង្រឹងស្មារតី​ជឿជាក់​លើ​ការដឹកនាំ របស់ រាជរដ្ឋាភិបាល និង​ការពារ​សមិទ្ធផល​នានា ដែល​ចេញ ពី​ការបោះឆ្នោត​សកល ជាពិសេស​ត្រូវការពារ​រដ្ឋធម្មនុញ្ញ មិន​ឲ្យ​ពួក​អមិត្ត និង​ប្រឆាំង​មានឱកាស ផ្តួលរំលំ រាជរដ្ឋាភិបាល​តាម​មធ្យោបាយ​ណាមួយ​បានជា​ដាច់ខាត​។​

​ទី​៤៖ ត្រូវ​បន្ត​ប្រពៃណី​តស៊ូ និង​ស្មារតី​ស្នេហា​ជាតិ មាតុភូមិ ហ៊ាន​ធ្វើ​ពលី​កម្ម និង​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន និង​ចេះ​រួម សាមគ្គី​គ្នា និង​ស្រឡាញ់​រាប់អាន​គ្នា​ជា​ធ្លុង​មួយ​។​

​ទី​៥៖ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត មិន​ឲ្យ ខ្មាំងសត្រូវ​ឈ្លានពាន​ទឹកដី​បាន​សូម្បី​តែមួយ​ចំអាម តែ​មិនត្រូវ​ឈ្លានពាន​ប្រទេសជិតខាង​ឡើយ និង​ត្រូវ បង្កើន​ស្មារតី​សាមគ្គីភាព ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​

​ទី​៦៖ សូម​ខិតខំ​បង្កើន​សមត្ថភាព​ការងារ​ជំនាញ តាមរយៈ​ហ្វឹកហាត់ ជាប្រចាំ និង​ប្រកាន់ខ្ជាប់​នូវ​វិន័យ របស់​កងទ័ព រក្សា​សីលធម៌ ស្អាតស្អំ និង​កិត្តិយស​ថ្លៃថ្នូ សក្តិ​សមជា​កងទ័ព​ជាតិ​បំរើប្រជាជន​៕​ វ៉ៃ​កូ​

spot_img
×