Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេត​វិមាន​បញ្ជាក់​អំពី​ខណៈ​ពេល​រៀបចំ​ជំនួប​កំពូល​អាមេរិក​-​ជប៉ុន

spot_img

​នៅ​ថ្ងៃ​ទី ២ មេសា​នេះ សេត​វិមាន​ឲ្យដឹងថា ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​១៧-១៨ ខែ​មេសា ដើម្បី​ពិភាក្សា​អំពី​ជំនួប​កំពូល​រវាង​អាមេរិក​និង​កូរ៉េខាងជើង ដែល​តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​ក្នុង​ខែ​ឧសភា ។ ភាគី​ទាំងសងខាង​ក៏​នឹង​ពិភាក្សា​បញ្ហា​មួយចំនួន​ផ្សេងទៀត​។​

​ប្រធានាធិបតី​អាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe

​នេះ​គឺជា​ជំ​នួន​កំពូល​លើក​ទី ៣ រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី Shinzo Abe ។ សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹងថា មេដឹកនាំ​អាមេរិក និង​ជប៉ុន នឹង​ជួប​គ្នា​នៅ​តំបន់​សម្រាក​កម្សាន្ត Mar-a-lago របស់​ប្រធានាធិបតី​ត្រាំ នៅ Florida ។ តាម​គំរោ​នោះ​មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី “​យុទ្ធនាការ​អន្តរជាតិ​បន្ត​រក្សា​សម្ពាធ​ជា​អតិប្បរមា​ចំពោះ​កូរ៉េខាងជើង​” ក៏​ដូចជា​កិច្ច​ពិភាក្សា​អំពី​វិធី​ពង្រីក​ចំណងទាក់ទង​ពាណិជ្ជកម្ម វិនិយោគទុន​ស្មើភាព មាន​ប្រយោជន៍​ទាំងសងខាង​រវាង​អាមេរិក​-​ជប៉ុន ។​

​តាម​នាយករដ្ឋមន្ត្រី Abe ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​នឹង​ស្នើសុំ​ប្រធានាធិបតី​ត្រាំ ជួយ​លើក​ឡើង​នូវ​បញ្ហា​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវ​កូរ៉េខាងជើង​ចាប់ជំរិត ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ឧសភា​ខាងមុខ​។​

​ទន្ទឹម​នោះ​បញ្ហា​អាមេរិក​តម្លើង​ពន្ធចំពោះ​ផលិតផល​អាលុយមីញ៉ូម និង​ដែកថែប​របស់​ជប៉ុន ក៏​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​នេះ​ផងដែរ​។​

​ជា​យូរ​មក​ហើយ ជប៉ុន​តែង​រក្សា​គោលជំហរ​តឹងរឹង​ក្នុងការ​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង ។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នកវិភាគ​រំពឹងថា តាមរយៈ​ជំនួប​កំពូល​រវាង​លោក​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ក៏ដូចជា​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំងពីរ បង្ខំ​ឲ្យ​ក្រុង​តូ​ក្យូពិនិត្យ​ឡើងវិញ​អំពី​ទស្សនៈ​របស់​ខ្លួន ។​

​ជប៉ុន​មាន​កង្វល់​ចំពោះ​ដំណើរ​ការទូត​បច្ចុប្បន្ន​អាច​រំលង​ដំណោះស្រាយ​បញ្ហា​កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​របស់​កូរ៉េខាងជើង ក៏ដូចជា​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​កូរ៉េខាងជើង​ចាប់​ជម្រិត ៕

spot_img
×