Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ១២៨​មុខ ដែល​នាំចូល​ចិន​

spot_img

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បាន​ឈាន​ដល់​ការអនុវត្តន៍​ជាក់ស្តែង​។ នៅ​ថ្ងៃ​អាទិត្យ ទី​២ មេសា​នេះ ចិន​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិផល​អាម​រិកចំនួន ១២៨​មុខ​ដែល​នាំ​ចូល​ប្រទេស​ចិន មាន​តាំងពី​បន្លែ​ផ្លែឈើ​រហូតដល់​សាច់ជ្រូក​។ វិធានការ​ជាក់ស្តែងរ​បស់​ចិន​ពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែក​ថែប និង​អាលុយមីញ៉ូម​ចិន​នាំចូល​អាមេរិក​។​

នៅក្នុង​ផលិតផល​ទាំង ១២៨​មុខ​នេះ ចិន​នឹង​ដំឡើង​ពន្ធ​បន្ថែម​ពី ១៥% ទៅ ២៥%​។​វិធានការ​ជាក់ស្តែងរ​បស់​ចិន​ពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែក​ថែប និង​អាលុយមីញ៉ូម​ចិន​នាំចូល​អាមេរិក​។​លោក​ដូណាល់ ត្រាំ​បាន​លើកយក​ហេតុផល​សន្តិសុខ​ជាតិ​ដើម្បី​បញ្ជាក់​ពី​ការសម្រេចចិត្ត​របស់​លោក​។ តែ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន ប្រកាស​ព័ត៌មាន ចេញផ្សាយ​ថ្ងៃ​ចន្ទ ទី​២ មេសា​នេះ​ថា ទង្វើ​របស់​លោក​ត្រាំ​របៀបនេះ​ជា​ការរំលោភ​បំពាន​លើ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មានចែង​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

ក្រសួង​ពាណិជ្ជកម្ម​ចិន​សង្ឃឹមថា អាមេរិក​នឹង​បោះបង់ចោល​នូវ​វិធានការ​របស់​ខ្លួន​ដែល​រំលោភច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​។​

គួរ​រម្លឹក​ជូន​ថា​នៅ​ដើមខែ​មីនា​កន្លង​ទៅ លោក​ដូណាល់ ត្រាំ​បានប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប​ពី​ប្រទេស​ខ្លះ​នាំចូល​អាមេរិក​ចំនួន ២៥% និង​អាលុយមីញ៉ូម​ចំនួន ១០%​។ តែ​នៅ​ចំពោះមុខ​ប្រតិកម្ម​តប ត ខ្លាំងៗ​របស់​ប្រទេស​ពាក់ព័ន្ធ ពិសេស​ប្រទេស​អឺរ៉ុប លោក​ដូណាល់ ត្រាំ​ក៏បាន​លុបចោល​ចំពោះ​ប្រទេស​ខ្លះ​វិញ តែ​គ្មាន​ប្រទេស​ចិន​ទេ​៕​

spot_img
×