Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​កម្ទេច​ខ្សែរយៈ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​

spot_img

​​នៅ​ថ្ងៃ​ទី ២ ខែ​មេសា ម្សិលមិញ​នេះ ប៉ូលិស​ថៃ​បានប្រកាសថា គេ​ទើប​កម្ទេច​បាន​ខ្សែរយៈ​ជួញដូរ​គ្រឿងញៀន​ទឹកកក​ដ៏​ធំ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ទឹកកក​រហូតដល់​ទៅ ៦៥០ គីឡូក្រាម ដែល​តម្លៃ​នៅ​ទីផ្សារងងឹត​តម្លៃ ៥២០​លាន​បាត (​ប្រហែល ១៧​លាន​ដុល្លារ​) នៅ​ខេត្ត Songkhla ។​

​ប៉ូលិស​ថៃ​ធ្វើ​សន្និសីទកាសែត ហើយ​ប្រកាស​ពី​វត្ថុតាង​ដែល​ប្រមូលបាន​

​ប៉ូលិស​ថៃ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ខេត្ត Songkhla ពេល​កំពុង​ដឹកជញ្ជូន​បរិមាណ​គ្រឿងញៀន​ដ៏​ច្រើន​ឆ្ពោះទៅកាន់​ព្រំដែន​ម៉ាឡេស៊ី ។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់ទៀត ក៏​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ខេត្ត Phitsanulok ចម្ងាយ​ពី​នេះ​ជាង ១.៣០០​គីឡូម៉ែត្រ ។ ជនសង្ស័យ​ទាំង​ពីរ​សុទ្ធសឹង​ជា​សញ្ជាតិ​ថៃ​។​

​ការស៊ើបអង្កេត​បឋម​ឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​រូប​នេះ​គឺជា​សមាជិក​នៃ​បណ្តាញ​ជួញ​គ្រឿងញៀន​ឆ្លង​ប្រទេស​មាន​ឈ្មោះ​ថា Phor Liang Tee ។ នេះ​គឺជា​អង្គការ​ចាត់តាំង​មួយ​ត្រូវ​បាន​សន្និដ្ឋានថា វា​មាន​ពាក់ព័ន្ធ​ដល់​ករណី​ជួញដូរ​គ្រឿងញៀន និង​ជួញដូរ​មនុស្ស​ជាច្រើន ។ ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ បាន​រៀបចំ​ផែនការ ដើម្បី​ដឹក​ជញ្ជូន​គ្រឿងញៀន​ខាងលើ​ពី​តំបន់​ភាគ​ខាងជើង​ថៃ ប្រមូលផ្តុំ​មក​ខេត្ត Songkhla រួច​ទើប​បញ្ជូន​ឆ្លងដែន​ទៅកាន់​ម៉ាឡេស៊ី ។​

​រយៈពេល​កន្លង​ទៅ​ថ្មីៗ​នេះ ថៃ​បាន​កម្ទេច​ខ្សែរយៈ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ករណី ។ នៅ​ចុងឆ្នាំ ២០១៧ ថៃ​ក៏​បាន​ដំណើរការ​កម្ទេច​បរិមាណ​គ្រឿងញៀន​ដល់​ទៅ ១៧ តោន ដែល​មាន​តម្លៃ​ជាង ៥០០​លាន​ដុល្លារ ៕ សូ​យ​ន​

spot_img
×