Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ទូរស័ព្ទដៃ​បានសម្រេច តែ​រត់​មិន​រួច ជាប់​ខ្នោះ​២​នាក់​

spot_img

​​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ខណៈ​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច ហើយ​នៅពេល​ដែល​ជិះ​ម៉ូតូ​គេច​ខ្លួន​ក៏​បាន​ជួប​ជាមូយ​ប៉ូលីស​ដែល​កំពុង​ត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ ទើប​ប៉ូលីស​ដេញតាម រហូត​ចាប់ខ្លួន​បាន​តែ​ម្តង​។​

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​រាត្រី​ថ្ងៃ​ទី​០២​ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២១​និង​២០​នាទី នៅ​ចំណុច មុខ សាលា​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ​១២៨ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​១-​ឈ្មោះ ឯក សុវណ្ណ​ដន ហៅ ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​២-​ឈ្មោះ ឌុល សុខា​លី​ដេន ហៅ​ដេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៣៧ ផ្លូវលំ ភូមិ​ទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

ជនរងគ្រោះ ឈ្មោះ នៅ សុផាន​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

វត្ថុតាង​ចាប់​យក​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C110 (​សង់​ប៊ិច ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-0293 ដែល​មាន​លេខ​តួ​និងលេខ​​​ម៉ាស៊ីន​: 8011237 , ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក I phone 6S plus ពណ៌​ខ្មៅ (​ចាប់​យក​ពី​ឈ្មោះ ឯក សុវណ្ណ​ដន ជា​ម៉ូតូ​របស់​ជន​សង្ស័យ​​ជិះ​ធ្វើ​សកម្មភាព ) ។ ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក I phone 7 Plus ពណ៌​ខ្មៅ បែក​អេក្រង់ ( ជា​របស់​ជនរងគ្រោះ​ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ឆក់ ចាប់​យក​ពី​ឈ្មោះ ឌុល សុខា​លី​ដេន ) សមត្ថកិច្ច​យើង​បាន​ធ្វើ​ការប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​តាម​ការស្នើសុំ ដោយ​​មាន​ការ​ឯកភា​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

មន្ត្រី​ប៉ូលីស​ផ្នែក​ព្រហ្ម​ខណ្ឌ​ទួលគោក​បាន​អោយដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ នៅ សុផាន​នី បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្ដុំ​ស្ទឹងមានជ័យ ក្នុង​គោលបំណង​ទៅ​ឌុប​បងប្រុស​កន្លែងធ្វើកា​រ នៅ​ខាងក្រោយ​សាលា​វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ​១៣៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លុះ​ពេល​ជនរងគ្រោះ​បាន​ជួប​បងប្រុស​ហើយ​ជនរងគ្រោះ​ក៏​ឌុប​បងប្រុស​ចេញពី​ធ្វើការ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ លុះ​ពេល​ជិះ​មកដល់​ចំណុច​មុខ​ផ្ទះ​លេខ​៤៧៤ ផ្លូវ​ម៉ៅ​សេទុង ក្រុមទី​៩ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​ក៏​ឈប់​ម៉ូតូ​រួច​យក​ទូរស័ព្ទ​ដៃ​មក​និយាយ​ទៅកាន់​បងស្រី​របស់​ខ្លួន កំពុងតែ​និយាយ ស្រាប់តែ​មា​ជនសង្ស័យ​០២​នាក់​ឈ្មោះ ឯក សុវណ្ណ​ដន ហៅ ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ឌុល សុខា​លី​ដេន ហៅ​ដេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C110 (​សង់​ប៊ិច ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-0293 មក​អែបជិត​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ ឌុល សុខា​លី​ដេន ជា​អ្នក​ជិះ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​បានសម្រេច ហើយ​ព្យាយាម​ជិះ​បត់​ក្រោយ​គេចខ្លួន ភ្លាម​នោះ​ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែក​ថា​ចោរៗ ស្របពេលនោះ​កំលាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដែល​កំពុង​ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៌​ផ្លូវគោក និង​ឆែក​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​មុខ សាលា​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ​១២៨ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ដែល​មាន​ទីតាំង​នៅក្បែរ​គ្នាន​នោះ​ក៏​បាន​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ និង​ចាប់យក​វត្ថុតាង ទូរស័ព្ទដៃ​របស់​ជន​រងគ្រោះ​ពី​ជនសង្ស័យ​រួច​បញ្ជូន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ចាត់ការ​តាម​ផ្លូវច្បាប់​តែម្ដង ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើការ សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ​ដោយ​ ៖ ​ប​ញ្ញាស័ក្តិ​

spot_img
×