Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូន​គោ​កើត​មក​មាន​ក្បាល​ដូច​មនុស្ស ត្រូវ​ប្រជាជន​ឥណ្ឌា​ហៅថា ជា​ព្រះ​ចាប់​ជាតិ​ (មានវីដេអូ)

spot_img

គោ​មួយ​ក្បាល​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​កើតកូន​មក មាន​ក្បាល​ដូច​មនុស្ស និង​ដងខ្លួន​ជា​សត្វ​គោ​​ធម្មតា​។ ប្រជាពលរដ្ឋ​ឥណ្ឌា បាន​ផ្អើល​នាំគ្នា​ទៅ​មើល និង​បាន​ហៅ​គោ​នោះ​ថា ជា​ព្រះ​វិស្ណុ​រ​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា កូន​គោ​នោះ មាន​ដងខ្លួន​ជា​សត្វ ចំណែក​ខាង​ក្បាល​វិញ មាន​ត្រចៀក​ច្រមុះ ភ្នែក និង​មាត់ ដែល​មាន​ទំរ​ង​ដូចគ្នា​ទៅ​នឹង​ទំ​រង​ក្បាលមនុស្ស​ស្ទើរតែ​ទាំងស្រុង​។​

​ជា​អកុសល កូន​គោ​នោះ​បាន​ងាប់​ទៅវិញ ដោយសារតែ​មាន​បញ្ហា​ការដកដង្ហើម ក្រោយពេល​កើត​​បាន​ប្រហែល ១​ម៉ោង​។​

​មនុស្ស​រាប់ពាន់​នាក់​បាន​ផ្អើល​មក​មើល​គោ​មាន​រូបរាង​ចំឡែក​នោះ ហើយ​សព​របស់​វា​ត្រូវបាន​គេ​ដាក់​ទុក​ទូ​កញ្ចប់ មុន​ពេល​វា​ត្រូវ​បាន​គេ​យក​ទៅ​បូជា​។ សហគមន៍​នៅ​ទីនោះ ក៏​បាន​រៃអង្គាស​ថវិការ​​ដើម្បី​សាងសង់​វិហារ​មួយ​ផងដែរ ដើម្បី​វា ដែល​គ្រប់​គ្នា​អះអាងថា ជា​ព្រះ​វិស្ណុ​រ​។​

​ចង់ដឹង​គោ​នោះ​មាន​រូបរាង​ចំឡែក និង​ដូច​មនុស្ស​បែប​ណា សូម​មើល​វិដេអូ​ទាំងអស់គ្នា​។​ សុភ័ក្ត្រ

spot_img
×