Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លែ​ផ្លែឈើ​និង​ម្ហូបអាហារ​ចំនួន ៧១​មុខ ដឹក​ចូល​តាម​ច្រករបៀង​កំពង់​ស្ពាន ក្រុង​បាវិត មន្ត្រី​កាំកុងត្រូល​រកឃើញ​សារធាតុ​គីមី​ចំនួន​២​មុខ ដែល​ហាមឃាត់​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​ដើម្បី​ធានា​សុវត្ថិភាព​លើ​ម្ហូបអាហារ​បន្លែ​ផ្លែឈើ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ក្រែង​មាន​ការ​ដាក់​នូវ​សា​ធាតុគីមី​ណាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​ទាហាន​ព្រំដែន​វរ​:២ ឈរជើង​នៅ​ច្រករបៀង​កំពង់​ស្ពាន ស្ថិតក្នុង​ភូមិ តា​បិប សង្កាត់​-​ក្រុង បាវិត ខេត្ត​ស្វាយរៀង​ដើម្បី​ចុះ​ធ្វើ​ការត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​គ្រប់​មុខ​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់​ដាក់​លើ​បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​ដែល​ក្រុម​អា​ជីករ​ដឹក​យក​មក​ចែក​ចាយ​នៅតាម​ទីផ្សារ​នានា​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ស្វាយរៀង​។​

​បើតាម​ប្រសាសន៍​របស់​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឲ្យដឹងថា ៖ ការចុះ​ត្រួតពិនិត្យ​នាពេលនេះ​គឺ​គោលបំណង​ដើម្បី​ស្វែងរក​នូវ​សា​ធាតុគីមី ដែល​មាន​ដាក់​លើ​បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​អស់​ទាំងនោះ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។​

​លោក​បាន​បន្តទៀតថា ៖ បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​ជាច្រើន​មុខ​ដែល​នាំចូល​មកពី​ប្រទេសជិតខាង​យើង​តាម​ច្រករបៀង​កំពង់​ស្ពាន​ដែល​មន្ត្រី​កាំកុងត្រូល​យើង​ធ្វើការ​ត្រួតពិនិត្យ​និង​ស្វែងរក​សា​ធាតុគីមី នៅ​ថ្ងៃនេះ​មាន​ចំនួន​៧១​មុខ ក្នុង​នោះ​រក​ឃើញ​ការដាក់​សា​ធាតុគីមី​ចំនួន​២​មុខ គឺ​ជ្រក់​ឆៃ​ថាវ និង​នំ​បាញ់ឌុក សមត្ថកិច្ច​យើង​ធ្វើការ​ដកហូត​យក​តែ​ម្តង និង​បាន​ប្រាប់​ក្រុម​អាជីវករ​ទាំងនោះ​ឱ្យ​ឈប់​នាំ​មក​លក់​ទៀត​។ លោក​បន្ត​ទៀត​ថា ៖ សា​ធាតុគីមី​ដែល មន្ត្រី​យើង​រក​នោះ ទី​១ មានឈ្មោះ សាលី​ស៊ី​លី​ត​គេ​ដាក់​លើ​ជ្រក់​ឆៃថាវ ផលប៉ះពាល់​របស់​វា​គឺ​ធ្វើអោយ​ខូច​ក្រលៀន ចំណែក​សា​ធាតុ បូរ៉ាក់ វិញ​ត្រូវបាន​គេ​ដាក់​លើ​នំ​បាញ់ឌុក​ដើម្បីឱ្យ​វា​មាន​សភាព​ស្វិត​និង​ទុក​បាន​យូរ​ហើយ​វា​និង​បង្ក​ផលប៉ៈពាល់​ដល់​ប្រដាប់​រំលាយ​អាហារ​ផងដែរ ។

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ៖ លោក​និង​ក្រុម​មន្ត្រី​ជំនាញ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហា​បន្លែ​ផ្លែឈើ​និង​គ្រឿងឧបភោគ​បរិភោគ គ្រឿង​កំប៉ុង​ត្រី សាច់ ងៀ​ត ប្រហិត សរសៃ​គុយទាវ នៅតាម​ទីផ្សារ​នានា​ជា​បន្ត​ទៀត​ក្នុង​ខេត្ត​ស្វាយរៀង​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​និង​ដើម្បី​ទប់ស្កាត់​អោយបាន​នូវ​ការនាំ​ចូល​ម្ហូបអាហារ បន្លែ​ផ្លែឈើ​ដែល​មាន​ដាក់​សា​ធាតុគីមី​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បន្ត​ដាក់​លក់​ទៀត​នោះទេ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×