Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹងខួប​រាល់ថ្ងៃ ខឹង​ប្រពន្ធ​មិន​នៅផ្ទះ យក​ម៉ូតូ​ដុត​និង​ចងករ​សម្លាប់ខ្លួន តែ​មិន​សម្រេច​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​បុរស​ម្នាក់​បន្ទាប់ពី​មក​ពី​ស៊ីផឹក​ស្រវឹង ហើយ​មក​ផ្ទះ​វិញ​មិន​ឃើញ​ប្រពន្ធ​នៅ​ក៏​កើត​ចិត្ត​ខឹង បាន​ទាញយក​ម៉ូតូ​ខូច​ទុកចោល​ខាងក្រោយ​ផ្ទះ​យក​មក​ដុត​នៅ​ខាង​មុខ​ផ្ទះ និង​រត់​ឡើង​លើ​ផ្ទះ​យក​ខោ​ជើងវែង​ចងករ​សម្លាប់ខ្លួន​ផ្អើល​ដល់​ប្រជា​ការពារ​និង​ពលរដ្ឋ​ជួយ​ទាន់ពេលវេលា​។​

​ករណី​ដុត​ម៉ូតូ​និង​ចងករ​សម្លាប់ខ្លួន​នោះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៧ និង​០៥​នាទី​យប់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំ​ពា ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ បុរស​ខាងលើ​មានឈ្មោះ​ឈូក រតនា ភេទ​ប្រុស អាយុ 28 ឆ្នាំ មុខរប​ធ្វើស្រែ ប្រពន្ធ ឈ្មោះ​អី សុផាត មុខរប​កម្ម​រោងចក្រ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ប្រភព​ខាងលើ​បាន​បន្តទៀតថា ៖ នៅ​មុនពេល​កើតហេតុ​ឈ្មោះ​ឈូក រតនា ផឹកស្រា​ស្រវឹង​ជោគ ហើយ​នៅ​ពេល​មកដល់​ផ្ទះ​វិញ ប្រពន្ធ​មិន​នៅ​ផ្ទះ​ក៏​កើត​ចិត្ត​ខឹង​ក្តៅក្រហាយ​បាន​យក​ម៉ូតូ​របស់​ខ្លួន​យកមក​ដុត​ខាងមុខផ្ទះ​តែម្តង ហើយ​ម៉ូតូ​ដែល​បុរស​ខឹង​ប្រពន្ធ​យក​មក​ដុត​នោះ ម៉ាក​គុប ពណ៌​ស្លែ​ចាស់ គ្មាន​កង់​មុខ គ្មាន​កង់​ក្រោយ​នោះទេ​។ ប្រភព​បានឲ្យដឹង​ទៀតថា ៖ ក្រោយ​ពេល​ដុត​រួច​បាន​រត់​ចូល​ទៅក្នុង​ផ្ទះ​យក​ខោជើងវែង​មក​ចង​ក​នឹង​រ៉​ត​ផ្ទះ​ពេល​នោះ​បាន​កម្លាំង​ប្រជា​ការពារ​ភូមិ​កំពុង​ដើរល្បាត​តាម​ផ្លូវ​ខាងមុខ​ផ្ទះ​បាន​ស្រែកហៅ​បងប្អូន​មក​ជួយ​ស្រាយ​ទំលាក់​ទន់​រួច​បាន​ហៅ​ឡានពេទ្យ​មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុរស​ស្រវឹងខួប​ខាងលើ​ចងក​សម្លាប់ខ្លួន​៕ វ៉ៃកូ​

 

spot_img
×