Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ស្នេហា​ពិត​មិន​បាន​អស់​ច្រើន​ឆ្នាំ បុរស​ចិន​ម្នាក់ សម្រេចចិត្ត​រៀបការ​ជាមួយ​តុក្កតា​សិច​តែម្តង​

spot_img

​ក្នុង​វប្បធម៌​នៅ​ប្រទេស​ស្ទើរតែ​ទាំងអស់ ការ​រៀបការ​គឺជា​ថ្ងៃ​ដ៏​ពិសេស និង​គួរ​ឲ្យ​រីករាយ​បំផុត​ ប៉ុន្តែ​មិនមែន​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ថ្ងៃនោះ​ទាំងអស់​នោះ​ទេ ពោល​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បរាជ័យ​ក្នុង​ការស្វែងរក​ស្នេហា​អស់​រយៈពេល ៦​ឆ្នាំ ហើយ​ចុងបញ្ចប់​គាត់​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយ​​តុក្កតា​ស៊ិច (Sex robot)​។​

​ម្តាយ​របស់​គាត់ មិន​មាន​ភាព​រីករាយ​សោះ ព្រោះ​គាត់​ដឹងថា អនាគត​កូនប្រសារ​របស់​គាត់​គឺជា​តុ​ក្កតា ដែល​ផលិត​ឡើង​ដោយ​កូនប្រុស​របស់​គាត់​។​

​លោក Zheng Jiajia អាយុ ៣១​ឆ្នាំ គឺជា​អ្នក​ច្នៃ​ម៉ូត និង​អ្នក​គ្រប់គ្រង​កម្មវិធី​បញ្ជា​រ៉ូបូត (Robot)​។​គាត់​បរាជ័យ​ក្នុង​ការស្វែងរក​ស្នេហា​ពិត​អស់​រយៈពេល ៦​ឆ្នាំ​មកហើយ​។ នារី​ដែល​គាត់​ធ្លាប់​មាន​ទំ​នាក់​ទំនង​ជា​មួយ​គឺ​បាន​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ចុងក្រោយ​គាត់​ក៏​បាន​ប្រើ​ជំនាញ និង​បេះដូង​ឯកា​​របស់​គាត់​បញ្ជូលគ្នា ដើម្បី​ផលិត​ប្រពន្ធ​ដ៏​ល្អ​ឥតខ្ជោះ​មួយ​សំរាប់ខ្លួន​ឯង​។​

​ប្រពន្ធ​ដែល​គាត់​បាន​ផលិត​ដោយ​ផ្ទាល់​ដៃ​នោះ​មានឈ្មោះ​ថា អ៊ីង​អ៊ីង (Yingying)​។ នាង​អាច​ស្គាល់​អក្សរ​ចិន និង​រូបភាព​ផងដែរ ហើយ​នាង​ក៏​អាច​និយាយបាន​ពាក្យ​មួយ​ចំនួន​ផងដែរ តែ​មិន​ទាន់​​អាច​ដើរ​បាន​នៅឡើយ​ទេ​។ ដូច្នេះ នៅក្នុង​វិធី​មង្គលការ លោក Zheng បាន​បី​នាង​។​

​លោក Zheng ក៏​មាន​គំរោង Update កូនក្រមុំ​របស់គាត់​ផងដែរ ដូច្នេះ​នាង​អាច​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ និង​ដើរ​ជុំវិញ​ផ្ទះ​បាន​៕ សុភ័ក្ត្រ​

spot_img
×