Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​អាមេរិក​មួយ​ឡើង​មួយ​ចុះ​បុក​គ្នា​ប្រាវ (Video inside)

spot_img

មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុងរ​ណី​ប៉ះទង្គិ​ចរវាង​យន្តហោះ​ពីលើ​ផ្លូវ​ហោះហើរ​មួយ នា​អាកាសយានដ្ឋាន​ទីក្រុង Marion ។​

​កន្លែងកើតហេតុ​

​តាម​នាយកដ្ឋាន​គ្រប់គ្រង​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) អ្នកបើកបរ​យន្តហោះ Cessna 150 ២​នាក់​បាន​ស្លាប់ ខណៈពេល​យន្តហោះ​របស់​ពួកគេ​បាន​បុក​ចំ​កន្ទុយ​របស់​យន្តហោះ Cessna 525 Citation នៅវេលា​ម៉ោង​៥​ល្ងាច (​ម៉ោង​ក្នុង​តំបន់​) កាលពី​ថ្ងៃ​ម្សិលមិញ​។​

​គណៈកម្មការ​សុវត្ថិភាព​គ​មនាគ​ម​អាមេរិក (NTSB) ឲ្យដឹងថា យន្តហោះ Cessna 150 កំពុង​ហោះហើរ​ឡើង​ក្នុង​ខណៈពេល​ប៉ះទង្គិច​ពេល​ដែល​យន្តហោះ Citation កំពុង​ចុះចត ។ មនុស្ស ៥​នាក់ នៅលើ​យន្តហោះ Citation ពុំ​មាន​រងរបួស​ទេ ។ FAA ឲ្យដឹងថា ព្រលានយន្តហោះ Marion ពុំ​មាន​ស្ថានីយ៍​គ្រប់គ្រង​ចរាចរណ៍​អាកាស​ទេ ហើយ​នេះ​ជា​គ្រោះថ្នាក់​គួរឲ្យ​សោកស្តាយ​កើតឡើង​។​

​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​នេះ ។​

spot_img
×