Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យ​គោរពបូជា “​លិង្គ​” ដើម្បី​ប្រមូល​ថវិកាជួយ​ដល់​ការងារ​សង្គម (Video inside)

spot_img

​រៀងរាល់​ឆ្នាំ​នា​ថ្ងៃអាទិត្យ សប្តាហ៍​ដំបូង​ក្នុង​ខែ​មេសា ពលរដ្ឋ​ជប៉ុន​រាប់ពាន់​នាក់​បាន​នាំគ្នា​មក​ចូលរួម​ពិធីបុណ្យ Shinto Kanamara Matsuri នៅ​អារាម Kawasaki, ។ នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ធ្វើឲ្យ​អ្នក​ចូលរួមងាយ “​ព្រិល​ភ្នែក​” ព្រោះ​អង្គ​គោរពបូជា គឺជា​លិង្គ​ដ៏​ធំ​សម្បើម​មួយ​។​

​ប្រដាប់​ភេទ​បុរស​ត្រូវ​បាន​សូន្យ​ឡើង​ធំ និង​លាប​ពណ៌​ផ្កាឈូក ដែល​គេ​នាំគ្នា​សែង​ដើរ​តាម​ដង​វិថី ។​

​ប្រដាប់​ភេទ​បុរស​ក៏​ត្រូវបាន​គេ​យកមក​ភ្ជាប់​នឹង​រាងកាយ

​ក្រៅ​ពី​រូប​លិង្គ​ដ៏​ធំ​ដែល​គេ​នាំគ្នា​សែង​ដើរ​ដង្ហែរ​តាម​ផ្លូវ​ក៏​នៅ​មាន​របស់របរ​ដទៃ​ទៀត ដែល​មាន​ដិត​ជាប់​រូបភាព​ប្រដាប់​ភេទ​បុរស​ត្រូវ​បាន​គេ​ដាក់លក់ ជាអាទិ៍ ស្នាដៃ​ចម្លាក់ មួក សូកូឡា គ្រាប់​ស្ករ ។​ល​។​

​ក្នុង​ភាសា​ជប៉ុន លិង្គ​ត្រូវបាន​ហៅថា Mikoshi

​ថ្វី​ត្បិត​មាន​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា វា​ពុំ​សម​គួរ តែ​នេះ​ជា​ពិធីបុណ្យ​តាម​អបិយ​ជំនឿ ហើយ​ក៏​ត្រូវបាន​គេ​គួបផ្សំ​ជាមួយ​ការបង្កើន​ចំណេះដឹង​អំពី​សុវត្ថិភាព​រួមភេទ ក៏ដូចជា​ប្រមែរ​ប្រមូល​មូលនិធិ​សប្បុរសធម៌ HIV ។ អ្នកខ្លះ​ថែមទាំង​បាន​នាំ​កូនចៅ​ទៅ​ជាមួយ ព្រម​ទាំង​ទិញ​ឲ្យ​ពួក​នូវ​របស់រ​បរដែ​ល​គេ​ដាក់​លក់ដូ​ចពោល​ខាងលើ ៕


spot_img
×