Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ថៃ​៖ កូនប្រុស​តិរិច្ឆាន​វាយ​ឪពុក​រហូតដល់​ស្លាប់ គ្រាន់​តែ​រឿង​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន​យឺត​

spot_img

មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​មិន​អាច​គ្រប់គ្រង​ខ្លួនឯងបាន នៅពេលដែល​ពួកគេ​ខឹង​។ ដូច​ជា​រឿង​មួយ​នេះ​ជាដើម ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ ដោយ​កូន​ប្រុស​តិរិច្ឆាន​ម្នាក់ បាន​វាយ​សម្លាប់​ឪពុក​ខ្លួន​ឯង ដោយ​គ្រាន់តែ​គាត់​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន​យឺត​។​

​កូនប្រុស​តិរិច្ឆាន​នោះ​ឈ្មោះ Sakdin Duangphakhon អាយុ ៣៦​ឆ្នាំ​។ រូប​គេ​រស់នៅ​ជាមួយ​នឹង​​ឪពុក​ម្តាយ​នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ស្ថិតក្នុង​ខេត្ត Buriram ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ ខណៈពេល​កំពុង​​ធ្វើដំណើរ​ត្រឡប់​មក​ផ្ទះ បុរស​រូប​នោះ​បាន​ឈប់​ទិញ​សាច់ជ្រូក​ដើម្បី​ធ្វើ​ស៊ុប​ដែល​ខ្លួន​ចូល​ចិត្ត​ហូប​។​

​ឪពុក​របស់​គាត់ អាយុ ៦៥​ឆ្នាំ ឈ្មោះ Ngor បាន​យក​សាច់​ដើម្បី​ធ្វើ​ម្ហូប​ឲ្យ​គាត់​។ នៅ​ពេល​ឪពុក​គាត់​​កំពុង​រៀបចំ​ចំអិន​ស៊ុប គាត់​ក៏​បាន​យក​ស្រា​បៀ​មួយ​ដប ទៅ​ផឹក​នៅ​ខាងក្រៅ​។ ដោយសារ​ចាំ​យូរ​ពេល​​កូនប្រុស​តិរិច្ឆាន​នេះ ក៏​មាន​អា​រម្ម​ណ៏​ឃ្លាន​ខ្លាំង ហើយ​គាត់​ក៏​ទៅ​សួរ​ឪពុក​គាត់​ថា​ធ្វើ​ម្ហូប​រួច​ឬ​នៅ​?

​គាត់​ក៏​កើត​មាន​ចិត្ត​ខឹង នៅ​ពេល​ឪពុក​គាត់​មិន​ទាន់​បង្កាត់ភ្លើង​រួច ហើយ​ធ្វើឲ្យ​ការ​ចំអិន​នៅ​ពន្យា​​ពេល​យូរ​ទៀត ហើយ​ឪពុក​ឧក្រិដ្ឋជន​នោះ​ក៏​បាន​ប្រាប់​គាត់​ថា គាត់​ភ្លេច​ដាក់​ទឹកត្រី​ក្នុង​ស៊ុប បាត់ទៅហើយ (​ទឹកត្រី​ជា​គ្រឿងផ្សំ​យ៉ាងសំខាន់​ក្នុងការ​ស្ល​សម្ល​របស់​ថៃ​)​។ Sakdin Duangphakhon​មាន​អា​រម្ម​ណ៏​ថា ឪពុក​ខ្លួន​ខ្ជះខ្ជាយ​លុយ និង​ពេលវេលា​របស់​ខ្លួន​ណាស់ ដោយ​មិន​បាន​បង់​គ្រឿងគ្រូវ​តាម​ក្បួន​ឲ្យ​ត្រឹមត្រូវ​។​

​បន្ទាប់មក កូន​ចិត្ត​នរក​នេះ ក៏​បាន​យក​ដប​ស្រា​បៀ​វាយ​ក្បាល​ឪពុក​របស់​ខ្លួន ព្រមទាំង​បាន​យក​​កាំបិត​ចាក់​ឪពុក​បង្កើត​របស់​ខ្លួន​ផងដែរ ចំនែក​ម្តាយ​របស់​គាត់​ព្យាយាម​ឃាត់ និង​បាន​រត់​ទៅប្រាប់​​ប៉ូលិស ប៉ុន្តែ​ពេល​ត្រឡប់មកវិញ បុរសរងគ្រោះ​ក៏​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​ទៅហើយ​។​

​ចុងបញ្ចប់​កូន​តិរិច្ឆាន​រូបនោះ ត្រូវ​ប៉ូលីស​ចាប់ រួច​ឲ្យ​យក​ទៅ​ធ្វើ​ត្រាប់ ហើយ​ប៉ូលីស​ក៏​បាន​ឲ្យ​ជន​នោះ​​លុតជង្គង់​នៅកន្លែងកើត​ហេតុ ដើម្បី​សុំ​ទោស​ដល់​សព​ឪពុក​ខ្លួន​៕ សុភ័ក្ត្រ

 

spot_img
×