Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាបាល់ទាត់​អន្តរជាតិ RUUD VAN NISTELROOY បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ចូលរួម​កម្មវិធី ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA CHAMPIONS LEAGUE

spot_img

​​រាជធានី​ភ្នំពេញ ៖ កាល​ថ្ងៃទី​២ ខែ​មេសា លោក Ruud van Nistelrooy វីរបុរស​បាល់ទាត់ UEFA Champions League សញ្ជាតិ​ហូ​ឡង់ បាន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ជា​អធិបតីភាព ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ​២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken:registered: ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ ២០១៨​។​
​លោក​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដោយ​គណៈប្រតិភូ​ស្វាគមន៍ ពិសេស​មួយ ដែល​រួម​បញ្ចូល​ទាំង អ្នកសារព័ត៌មាន សំខាន់ៗ មួយចំនួន ដែល​លោក​បាន​ផ្តល់​បទសម្ភាសន៍ អំពី​ព្រឹត្តិការណ៍​នេះ​។​

តារាបាល់ទាត់​រូបនេះ មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំងណាស់ ចំពោះ​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន នឹង​មាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស ជាមួយ​លោក Ruud van Nistelrooy ។​

លោក Ruud van Nistelrooy មាន​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ ជាមួយ​នឹង​ក្របខ័ណ្ឌ UEFA Champions League និង​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការចែករំលែក នូវ​មហិច្ឆិតា​ចំពោះ​កម្មវិធី​ប្រកួតនេះ ហើយ​នឹង​ចែករំលែក​នូវ​ការគាំទ្រ និង​ចំណេះដឹង របស់លោក ដើម្បី​ជួយ​ណែនាំ​អ្នក​មាន​ទេពកោសល្យ ខាង​បាល់ទាត់​ជំនាន់​ក្រោយ ឲ្យសម្រេចបាន​នូវ​គោលដៅ​របស់​ពួកគេ​។​

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃនេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken:registered: ហើយ​នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុង​ការចូលរួម​ទទួល​បាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​កម្ម​វី​ធី​ប្រកួត​នេះ តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀ​រ Heineken:registered: ដែល​មានឈ្មោះ​ថា “​ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​”​។​

​ចំពោះ​ព័ត៌មាន​លម្អិត បន្ថែម​អំពី​កម្មវិធី​ដំណើរ ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken:registered: សូម​ចូល​មើល​គេហទំព័រ​៖ www.facebook.com/Heineken​សូម​រីករាយ​ទទួលទាន​ស្រា​បៀ​រ Heineken ដោយ​ទទួលខុសត្រូវ​៕ ដោយ ៖ កូឡាប​

spot_img
×