Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជាមួយ​កីឡាបាល់ទាត់​អន្តរជាតិ RUUD VAN NISTELROOY

spot_img

​​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា សន្និសីទ​សារព័ត៌មាន​មួយ បាន​រៀបចំ​ឡើង ដើម្បី​ឧទ្ទេសនាម​តារាបាល់ទាត់​អន្តរជាតិ​លោក Ruud van Nistelrooy អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United និង​ក្រុម Real Madrid​ ដែល​កាន់​តួនាទី​ជា​ទូត​សុច្ឆន្ទៈ ប្រចាំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken:registered:​។​

​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ស្រា​បៀ​រ Heineken ប្រចាំ​ប្រទេស​កម្ពុជា លោក​ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចូលរួម​ជា​អធិបតីភាព​នៃ​អង្គ​សន្និសីទ​សារព័ត៌មាន​នេះ ហើយ​បាន​ស្វាគមន៍​លោក Ruud van Nistelrooy មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក វ៉ាត់ ចំរើន អនុ​អគ្គលេខាធិការ​នៃ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ក៏​បាន​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​នេះ​ផងដែរ​។​

ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទូទាំង​ពិភពលោក កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken:registered: ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០១៨ ។

សម្រាប់​រយៈពេល​បី​ថ្ងៃ ក្រុម​អ្នកគាំទ្រ​មាន​ឱកាស​ដ៏​កម្រ​ក្នុង​ការថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​

​លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុក​ថា ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់ ក្នុង​ជំនាន់​របស់គាត់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០ គ្រាប់ ក្នុង ២១៩ ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប និង​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​ក្របខ័ណ្ឌ UEFA Champions League និង​ដើរតួ​យ៉ាង​សំខាន់​ជំនួស​ស្រា​បៀ​រ Heineken:registered: ក្នុង​ការបង្ហាញ​នូវ​មហិច្ឆតា និង​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​កម្មវិធី​ប្រកួត​នេះ​។​

តារាបាល់ទាត់​រូបនេះ មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំងណាស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន​នឹង​មាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស​ជាមួយ​លោក Ruud van Nistelrooy ។​

​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ស្រា​បៀ​រ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មានប្រសាសន៍ថា​៖ “​ស្រា​បៀរ Heineken:registered:​មាន​កិត្តិយស​យ៉ាង​ក្រៃលែង ក្នុង​ការនាំ​កម្មវិធី​ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League មកកាន់​ប្រទេស​កម្ពុជា​។ នេះ​គឺជា​បទពិសោធន៍​វិសេសវិសាល​មួយ សម្រាប់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ក្របខ័ណ្ឌ UEFA Champions League ដើម្បី​បាន​ឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ហើយ​និង​ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy​។ គោលបំណង​របស់​យើង គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​មិន​មាន​ឱកាស អាច​ទទួលបាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ។ យើង​ក៏​ចង់​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុ​ជា​នៅ​លើ​ឆាក​អន្តរជាតិ​។​”

​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken:registered: នៅ​កម្ពុជា សូម​ចូល​មើល​គេហទំព័រ​៖ www.facebook.com/Heineken ​សូម​រីករាយ​ទទួលទាន​ស្រា​បៀ​រ Heineken ដោយ​ទទួលខុសត្រូវ​៕​ ដោយ​៖​កូឡាប​

  

spot_img
×