Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លីនិក​ទាំងអស់​នៅក្នុង​ទីក្រុង​ បើ​រកឃើញថា​ មិន​មាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម​ត្រឹមត្រូវ​ទេ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​និង​ផាកពិន័យ​

spot_img

ភ្នំពេញ​៖ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា​៖ មន្ទីរ រួមជាមួយ​និង​គណៈកម្មាធិកា​រ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​ចាត់វិធានការ​ផ្លូវច្បាប់ មិន​យោគយល់​ឡើយ​ចំពោះ​គ្លីនិច ណា​ដែល​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ ពោល​គឺ​បិទ​អាជីវកម្ម​តែម្តង​រួម​និង​ការ​ផាក​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល ។​ដោយឡែក​ចំពោះ​គ្លីនិច​ណា​ដែល មានច្បាប់​អនុញ្ញាត​ហើយ តែ​មិន​គោរព​អនុវត្ដ​ន៍​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ ច្បាប់​អនុញ្ញាត ត្រូវ​ដក​អាជ្ញាប័ណ្ណ នោះ​មក​វិញ ហើយ​ធ្វើ​ការអប់រំ លើក​ទី​១ លើក​២ ក្រោយ​មក​បើ​នៅតែ​មិន​អនុវត្ត​ទើបត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល ហើយ​បើ​នូវតែ​មិន​គោរព ទៀត​ត្រូវ តែ​បិទ​ទាំងស្រុង​តែ​ម្តង ។​

ការព្រមាន​បែប​នេះ​របស់​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​កាលពី ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ កោះប្រជុំ​ជា​លើក​ទី​២ ជាមួយ​គណៈកម្មាធិការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​។​

ក្នុងនោះ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់ដែរថា​៖​ចំពោះ​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​របស់​មន្ត្រី​សុខាភិបាល មួយចំនួន នៅ​មាន​ចំណុច​ខ្វះខាត និង​ធ្លាក់ចុះ នូវ​ក្រមសីលធម៌ និង​មាន​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​មួយចំនួនតូច ដែល​ធ្វើឲ្យ​មាន​ការ​ត្អួ​ញ​ត្អែរ​ពី​ប្រជាពលរដ្ឋ ចំពោះ​ឥរិយាបទ នៃ​ការផ្តល់​សេវា​សុខាភិបាល​នេះ​។ ម្យ៉ាង​ទៀត​ក៏​នៅ​មាន​ការ​ធ្វេស ប្រហែស​ក្នុង​ការបំពេញ​មុខជំនាញ​វិជ្ជ​ជីវៈ របស់​គ្រូពេទ្យ​មួយចំនួន​តូច​ដែល​ពី​ពេល​នេះ​ទៅមុខ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ មិន​ត្រូវ​មើល ស្រាល​បញ្ហា​នេះ​បន្ត​ទៀត​ទេ ព្រោះ​វា​ជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអនុវត្ត​របស់​មន្ត្រី​សុខាភិបាល​ត្រូវធ្វើ​ឲ្យបាន​ស្រុះ​ដៃគ្នា និង​គ្រប់​ទីកន្លែង​ទាំងអស់​។​

លោក​បន្ត​ទៀត​ថា​៖ នៅ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ ២០១៨​នេះ មន្ទីរ បាន​ចុះ​ស្រង់​ស្ថិតិ ឱសថ​ស្ថាន ឱសថស្ថាន​រង​(​ក )​និង​ឱសថស្ថាន​រង​(​ខ )​ចំនួន​៩០៩​កន្លែង សរុប​ជាមួយគ្លី​និច​ឯកជន ដែល​កំពុង​ធ្វើ​អាជីវកម្ម បាន​ចំនួន ៣២៦៩ កន្លែង យើង​បាន​ពិនិត្យ​ឃើញ​គ្លីនិច អត់​ច្បាប់​២​កន្លែង តែ​យើង​បាន​បិទ​ទាំងស្រុង​ហើយ​ដែរ ក្រោយ​ពី​គណៈកម្មាធិការ​យើង​បាន​ចុះ​អប់រំ​២ ទៅ​៣​ដង​រួចមកហើយ​នោះ ។​
​ក្នុងឱកាស​នោះ​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា វា​ដល់ពេល ដែល​ត្រូវ​ពង្រឹង​គុណភាព វិស័យ​សុខាភិបាល ដោយ​ចាត់​វិធានការ​ផ្លូវច្បាប់​ហើយ​ដើម្បី​បុព្វហេតុ​ធ្វើឲ្យ​ប្រសើរឡើង នូវ​សុខភាព​ប្រជាជន តាមរយៈ​ការផ្តល់​សេវា សុខាភិបាល ប្រកបដោយ​ប្រសិទ្ធភាព គុណភាព សមធម៌ និង​មាន​ចីរភាព ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្រប់​ជនរងគ្រោះ ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​។​

លោកស្រី អភិបាលរង​រាជធានី​បាន​បន្តថា​៖ មន្ទីរ​សុខាភិបាល ត្រូវ​ណែនាំ​ដល់​បណ្ដា គ្លីនិច រដ្ឋ ឯកជន ត្រូវ​ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ​ឲ្យ​ស័ក្តិសម​ជា​គ្រូពេទ្យ ក្នុង​ការលើកស្ទួយ អនាម័យ​សុខភាព​បំរើ​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ ។​ជាមួយគ្នា​នេះ​ដើម្បី​ពង្រឹងគុណភាព​វប្បធម៌​ការងារ​និង​ការគោរព​ក្រមសីលធម៌​វិជ្ជាជិវៈ​របស់​មន្ត្រី​សុខាភិបាល​មិនទាន់​គោរព​និង​អនុវត្ត​ន៍​បាន​។​ដូច្នេះ​ត្រូវ​រួម​គ្នា​ខិតខំ​រក​ចំណុច​ប្រឈម​ដែល បាន​និង​កំពុង​ជួបប្រទះ​ដើម្បី សម្រេច​ដាក់​ចេញ​ទិសដៅ​អនុវត្តន៍​បន្ត​នៅ​រាជធានី ក្នុង​ឆ្នាំ​២០១៨ នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​បន្តទៀត​។​

គួរបញ្ជាក់​ថា​៖ សព្វថ្ងៃ​នៅ​រាជធានី​ភ្នំ​ព​ពេញ មាន​មន្ទីរ​មាន​ការរិយាល័យ ស្រុក​ប្រតិបត្តិ​ចំនួន​៧ មន្ទីរពេទ្យបង្អែក ថ្នាក់​រាជ ធានី​ចំនួន​១ មន្ទីរពេទ្យបង្អែក​តាម​ខណ្ឌ​ចំនួន​៧ មណ្ឌល​សុខភាព​ចំនួន​៤៣​កន្លែង និង​ប៉ុស្តិ៍​សុខភាព​ចំនួន​៨​កន្លែង ដែល​មាន​មន្ត្រី​សុខាភិបាល​កំពុង​បម្រើ​ការងារ​សរុប​ចំនួន ១.១៩៩​នាក់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×