Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក “​កោះ​ឋានសួគ៌​” បង្ហាញ​សមិទ្ធផល​ថ្មី “​ម៉ាហ្វីយ៉ា​រី​ស៊ត​កម្ពុជា​” រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ស្ថាបនិក ឬ​ជា​អ្នកបង្កើត “​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​” មាន​ទីតាំង​នៅ​លើ​កោះរ៉ុង​ក្រុង​-​ខេត្ត​ព្រះសីហនុ ប្រកាស​ស្វាគមន៍​ភ្ញៀវទេសចរ និង​បង្ហាញ​សមិទ្ធផល​ថ្មី «​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​, Mafiya’s Resort Cambodia» ដើម្បី​រង់ចាំ​ទទួលភ្ញៀវ​ទេចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​នេះ​។

ស្ថាបនិក “​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​” និង​ជា​ប្រធាន​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី ស្ពីដ​ប៊ូត​កម្ពុជា (G.T.V.C, Speed Boat Cambodia) គឺ លោក​ឧកញ៉ា ទៀ វិចិត្រ ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ថា នា​ឱកាស​ពិធិ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ “​កោះ​ឋានសួគ៌​” នឹង​មាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​គ្រប់​ជា​ច្រើន​ប្រភេទ និង​ចំ​ប្រគុំ​តន្ត្រី​សម័យ ផ្តល់ជូន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដើម្បី​ទស្សនា និង​រាំច្រៀង​កម្សាន្ត​ក្នុង​រយៈពេល ៣​ថ្ងៃ ជាប់ៗ​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨។

ពិសេស​ជាង​នេះ​ទៀត លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​បង្ហាញ​សមិទ្ធផល​ថ្មី គឺ “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” ដែល​ជា​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​ទើប​សង់​រួច​ថ្មីៗ មាន​ទីធ្លា​ធំ​ទូលាយ លាយឡំ​ដោយ​ដើមឈើ ផ្កា​ភ្ញី និង​ភ្លើង​ចម្រុះ​ពណ៌ ប្រកប​ដោយ​ផាសុកភាព នឹង​រង់ចាំ​ស្វាគមន៍​ការចូល​មក​ស្នាក់នៅ របស់​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​សមរម្យ និង​មាន​សុវត្ថិភាព​សន្តិសុខ​ល្អ​។

លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា ទាំង​សោភ័ណភាព​ឆ្នេរ​ខ្សាច់​នៅលើ “​កោះ​ឋានសួគ៌​” និង “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​មាន​បរិស្ថាន សោភ័ណភាព​តាម​បែប​ធម្មជាតិ មាន​អនាម័យ​ល្អ មាន​អាហារ​ទទួលទាន​ឆ្ងាញ់​ពិសារ និង​មាន​សម្ភារៈ ឬ​ឧបរក​ណ៍​ជាច្រើន​ប្រភេទ សម្រាប់​ផ្តល់​ជម្រើស​ជូន​ភ្ញៀវទេសចរ ដែល​ចូល​មក​សម្រាកលំហែ​កម្សាន្ត និង​ស្នាក់នៅ «​ម៉ាហ្វីយ៉ា រី​ស៊ត​» ក្នុង​តម្លៃ​សមរម្យ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៨​នេះ​។​

​ចំណែក​អ្នក​គ្រប់គ្រង ឬ​ទទួល​មើល​ការខុសត្រូវ​នៅលើ “​កោះ​ឋានសួគ៌​” បានឲ្យ​ដឹង​ដែរថា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ និង​ចង់​ធ្វើដំណើរ​ទៅ​កម្សាន្ត នៅ​”​កោះ​ឋានសួគ៌​” ហើយ​ចង់​ជ្រើស​យក​ទីកន្លែង​ស្នាក់នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​អាច​ទិញ​សំបុត្រ​ធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន G.T.V.C, Speed Boat Cambodia ឬ​ចូល​ទៅ​ផេក Page: GTVC Speedboat Cambodia និង​ទិញ​សំបុត្រ​នៅ​ក្រុមហ៊ុន អាយ​លែ​ន ស្ពីដ​ហ្វឺ​រី ខេ​ម​បូឌា ឬ​ចូល​ទៅ​ផេក Page: Island speed ferry cambodia​។
​ក្នុង​នោះ​ប្រសិនបើ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចង់​កក់​បន្ទប់​ស្នាក់នៅ​ជាមួយ “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ដោយផ្ទាល់ ឬ​ចូល​ក្នុង​កាន់​ផេក Page: Mafiya’s Resort Cambodia​។

​ងាក​មក​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ធ្វើដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ និង​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មួយចំនួន នៅមុន​ពិធី​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​២០១៨​នេះ គឺ​បាន​កោតសរសើរ​ស្ថាបនិក​បង្កើត​តំបន់ឆ្នេរ​កម្សាន្ត​ថ្មីៗ​មានឈ្មោះ​ថា “​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​” ប្រកប​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ តាម​បែប​ធម្មជាតិ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិ បានបង្ហាញ​អារម្មណ៍​ពេញចិត្ត​ឆ្នេរ​កម្សាន្ត​មានឈ្មោះ​ថា “​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​” ដែល​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​នេះ​រួម​គ្នា​អភិវឌ្ឍ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែល​មាន​បរិស្ថាន​អនាម័យ​ល្អ ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស និង​មាន​ទឹកសមុទ្រ​ថ្លា​ឆ្លុះ​គួរ​ជាទី​គយគន់​មិនចេះ​ជិនណាយ​។

កាលពីដើម​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា ឆ្នាំ​២០១៨​នេះ ឃើញ​មាន​គូ​ស្វាមីភរិយា​ទើប​រៀបការ​ថ្មោងថ្មី និង​មាន​គូស្នេហ៍​ខ្លះ បាន​ជ្រើស​យក “​កោះ​ឋានសួគ៌​” សម្រាប់​ដំណើរ​កម្សាន្ត និង​ជ្រើស​យក “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” សម្រាប់​រាត្រី​ទឹកឃ្មុំ របស់​ពួកគេ ដ៏​ផ្អែម​ត្រជាក់ចិត្ត​។

ចំណែក​ភ្ញៀវ​ទេសចរ​ជា​អនិកជន​ខ្មែរ​មួយ​ក្រុម ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អូស្ត្រាលី ហើយ​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​កោះ​នានា និង​ចុងក្រោយ បាន​ចូល​ទៅ​កម្សាន្ត «​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​» និង​បាន​ស្នាក់នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត កម្ពុជា​” កាលពី​សប្តាហ៍​មុន​នេះ បាន​កោតសរសើរ​ការ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ របស់​ស្ថានិ​កកោះ​នេះថា មាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​ស្រស់ត្រកាល សម​ការ​ដាក់​ឈ្មោះ​ឆ្នេរ​នេះ​ថា​ជា “​កោះ​ឋានសួគ៌​” ពិតមែន​។​

ភ្ញៀវទេសចរ​ក្រុម​នេះ បាន​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន CEN.COM.KH ដែល​ចុះ​ទៅ​ដល់​ឆ្នេរ​កោះ​ឋានសួគ៌​ក្នុង​ទឹកមុខ​រីករាយ និង​សម្ដី​មួយៗ​ថា បរិស្ថាន​នៅ​ជុំវិញ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ​មាន​ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស មាន​ទឹកថ្លា​ឆ្លុះ និង​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​ដូង ផ្កា​ភ្ញី​ចម្រុះ​ពណ៌ ព្រៃកោងកាង ភ្លើង​បំភ្លឺ និង​ព្រៃឈើ​ធម្មជាតិ​មាន​ពណ៌​ខៀវស្រងាត់​។ ពិសេស​ជាង​នេះ ការ​ជ្រើស​យក​ផ្ទះ ឬ​កន្លែង​សម្រាក​នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” ពិត​ជា​ការ​ចំណាយលុយ​មិន​ខក​បំណង​នោះទេ​។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្វាគមន៍​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ដែល​បាន​រួម​គ្នា​បង្កើតឲ្យមាន​ទីតាំង​កម្សាន្ត​ថ្មីៗ​ច្រើន​កន្លែង​ទៀត ដើម្បី​ស្វាគមន៍ ឬ​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវ ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ​បានកាន់​តែ​ច្រើន​ថែមទៀត​។ ជាង​នេះ​លោក សុចិត្រ​គ្រឹ​ស្នា ក៏​បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ ឬ​អ្នក​រក​ទទួលទាន​លើ​វិស័យ​ទេសចរ​ទាំងអស់ ត្រូវ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់ខ្លួន ឲ្យមាន​គុណភាព និង​ត្រូវ​កំណត់​តម្លៃ​សេវា​ឲ្យបាន​សមរម្យ មិន​ត្រូវ​លក់​កោរ​ភ្ញៀវ នាំ​ឲ្យ​ភ្ញៀវ​ខ្លាចរអា​នោះ​ទេ​។ ជាងនេះទៀត រាល់​ការបើក​ធ្វើ​អាជីវកម្ម លើ​វិស័យ​ទេសចរ​ផ្សេងៗ ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​។​

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) មាន​ខ្សាច់​ស​ស្អាត ទឹកសមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹក​ធ្លាក់ មច្ឆា​សមុទ្រ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នា​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

 

 

 

 

spot_img
×