Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! ម៉ាឡេស៊ី ហាម​ចូល​ចាក់​វ៉ាក់​សាំង ចំពោះ​អ្នក​ស្លៀក​សំពត់​ឆែក​ ឬ​ខោ​ខូវ​ប៊យរហែក

spot_img

ស្ត្រីមានផ្ទៃពោះម្នាក់ នៅទីក្រុង Batu Pahat​ រដ្ឋ Johor ប្រទេសម៉ាឡេស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលមជ្ឈមណ្ឌលចាក់ថ្នាំបង្ការ (PPV) ដោយសារតែមានស្នាមឆែកតូចមួយនៅលើសំពត់ក្រោមជង្គង់របស់នាង។

យោងតាមសារព័ត៌មាន China Press បានឲ្យដឹងថា ស្ត្រីរូបនេះបានស្លៀកសំលៀកបំពាក់ដូចគ្នា ដែលនាងពាក់សម្រាប់លើកដំបូងដែលជាអាវពណ៌ក្រហម ដែលមានដៃអាវ និងសំពត់ប្រវែងក្រោមជង្គង់។ ប្តីរបស់នាងបាននិយាយថា ពួកគេមិនមានបញ្ហាជាមួយនឹងសម្លៀកបំពាក់នេះទេ ក្នុងកំឡុងពេលចាក់លើកទី១ ប៉ុន្តែត្រូវបានបញ្ឈប់នៅច្រកចូល អំឡុងពេលណាត់ជួបលើកទី២។

ប្តីរបស់នាងបានឲ្យដឹងទៀតថា “ខ្ញុំចុះពីឡានភ្លាម ដើម្បីមើលស្ថានការណ៍ បុគ្គលិកបាននិយាយថា មានការឆែកនៅចំកណ្តាលសំពត់ប្រពន្ធខ្ញុំ ដែលប្រឆាំងនឹងការស្លៀកពាក់ ហើយក៏មានស្ត្រីមានផ្ទៃពោះពីរបីនាក់ ក៏ត្រូវបដិសេធផងដែរ ចំពោះការរំលោភលើច្បាប់ការស្លៀកពាក់” ។

ស្ត្រីមានផ្ទៃពោះផ្សេងទៀតរួមទាំងប្រពន្ធរបស់គាត់ គឺសុទ្ធតែស្លៀកពាក់សំពត់វែងជាងជង្គង់ ដោយគ្រាន់តែមានស្នាមឆែកកណ្តាល ឬចំហៀង ដែលសូម្បីមិនបញ្ចេញភាពសិចស៊ី ប៉ុន្តែពួកគេត្រូវបានគេចាត់ទុកថាប្រឆាំងនឹងការស្លៀកពាក់។

បន្ទាប់មក ប្តីរបស់ស្ត្រីរូបនេះបានចង្អុលបង្ហាញថា ប្រពន្ធរបស់គាត់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង PPV បន្ទាប់ពីបង្វិលកន្លែងឆែកទៅខាងក្រោយ ខណៈដែលស្ត្រីមានផ្ទៃពោះផ្សេងទៀតដែលនៅក្បែរនោះ ត្រូវទៅផ្ទះហើយផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី។

លើសពីនេះ អ្នកផ្សេងៗទៀត ក៏មិនត្រូវបានអនុញ្ញាតដែរ ដោយសារតែស្លៀកខោខូវប៊យម៉ូដរហែក​ជាដើម។

ពិតណាស់ សមាជិកសភា អ្នកស្រី Kluang Wong Shu Qi បានចែករំលែកនៅក្នុងធ្វីតធ័រថា អ្នកស្រីបានទទួលពាក្យបណ្តឹងចំនួនបី ពីបុរសនិងស្ត្រី នៅ Kluang ដែលបានជួបប្រទះនូវបទពិសោធន៍ស្រដៀងគ្នានេះ។

គេបាននិយាយថា សម្លៀកបំពាក់ដែលបុគ្គលទាំងបីពាក់ គឺខោខូវប៊យរហែក និងខោខូវប៊យប្រវែងត្រឹម.កជើង ដែលធ្វើឱ្យខ្លីនៅពេលអ្នកពាក់អង្គុយចុះ។ ប្រភេទនៃសម្លៀកបំពាក់ទាំងនេះ ច្បាស់ណាស់ជាបានប្រឆាំងនឹងកូដសម្លៀកបំពាក់ ហើយគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង PPVs ឡើយ។

អ្នកស្រី Wong បាននិយាយនៅក្នុងធ្វីតរបស់នាងថា ​“វាស្តាប់ទៅគួរឱ្យអស់សំណើចណាស់ ដែលយើងស្វាគមន៍ការសម្តែង cosplay ប៉ុន្តែយើងមិនអនុញ្ញាតឱ្យមនុស្សដែលស្លៀកពាក់ធម្មតារបស់ពួកគេចូលទៅក្នុង PPV ទេ។ មានហើយ សម្លៀកបំពាក់របស់ពួកគេអាចមិនមែនជា “សុភាពបំផុត” និងក៏មិនសមរម្យផងដែរ។

ជាងចុងក្រោយ អ្នកស្រី Wong បាននិយាយថា មនុស្សគួរតែត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំង ជំនួសឱ្យការធ្លាក់ទឹកចិត្ត ជាមួយនឹងច្បាប់តឹងរ៉ឹងច្រើនពេក៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×