Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុននិងវៀតណាម បានចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរកិច្ចការពារជាតិចំពេលមានក្តីព្រួយបារម្ភចំពោះប្រទេសចិន

spot_img

ឥលូវនេះ ជប៉ុនអាចផ្តល់ឧបករណ៍និងបច្ចេកវិទ្យាការពារជាតិដល់វៀតណាមក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីចុងសប្តាហ៍នេះ ខណៈប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលយោធារបស់ចិនដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោកណូប៊ូ​អូ គីស៊ីបានថ្លែងថា កិច្ចព្រមព្រៀងនេះលើកកម្ពស់ភាពជាដៃគូការពារជាតិរបស់ពួកគេ(ជប៉ុន វៀតណាម)ដល់កម្រិតថ្មីមួយ ហើយ ជប៉ុននិងវៀតណាមក៏មានគម្រោងធ្វើឱ្យទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅតាមរយៈសមយុទ្ធពហុជាតិរួមគ្នា និងមធ្យោបាយផ្សេងទៀត។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា ព័ត៌មានលម្អិតអំពីការផ្ទេរឧបករណ៍ជាក់លាក់រួមទាំងនាវាកងទ័ពជើងទឹកនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត។

កិច្ចប្រជុំរបស់លោកគីស៊ីជាមួយសមភាគីវៀតណាមលោក ផាន់ វ៉ាន់ជាំង នៅទីក្រុងហាណូយ បានកើតឡើងស្របពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅរដ្ឋធានីរបស់ប្រទេសវៀតណាម របស់រដ្ឋមន្ត្រីការបរទេសលោក ចិនវ៉ាងយី។ លោកវ៉ាងយីបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនក្នុងប្រទេសវៀតណាម ដោយបាននិយាយថា ប្រទេសចិនមានគម្រោងបរិច្ចាគវ៉ាក់សាំងការពារមេរោគកូវីដ១៩ចំនួន ៣ លានដូសដល់ប្រទេសវៀតណាម។

កិច្ចព្រមព្រៀងនេះកើតឡើងចំនួនពីរសប្តាហ៍ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោកស្រី ខាមេឡា ហារីសបានធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី ហារីសបានជំរុញឱ្យប្រទេសទាំងអស់ក្រោកឈរប្រឆាំងនឹង“ ការសម្លុតគំរាមកំហែង” ពីចិននៅក្នុងរឿងសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក គីស៊ីនិងលោក ជាំងបានឯកភាពគ្នាអំពីសារៈសំខាន់នៃការរក្សាសេរីភាពនាវាចរណ៍និងការហោះហើរក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារផ្សេងៗរួមទាំងសន្តិសុខអ៊ិនធឺណិត។

ជាក់ស្តែងទីក្រុងតូក្យូបានតវ៉ាជាទៀងទាត់ចំពោះវត្តមានរបស់ឆ្មាំសមុទ្រចិននៅក្បែរកោះសេនកាគូដែលគ្រប់គ្រងដោយជប៉ុនដែលចិនក៏អះអាងនិងបានហៅកោះនោះថា ដាយយូ។ មន្រ្តីជប៉ុនបាននិយាយថា នាវាចិនតែងតែបំពានលើដែនទឹករបស់ជប៉ុននៅជុំវិញកោះដែលពេលខ្លះគំរាមកំហែងដល់ទូកនេសាទ។

ក្នុងអំឡុងកិច្ចពិភាក្សាលោកគីស៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំងរបស់ជប៉ុនចំពោះ“ ការប៉ុនប៉ងឯកតោភាគីណាមួយក្នុងការផ្លាស់ប្តូរស្ថានភាពដោយការបង្ខិតបង្ខំឬសកម្មភាពណាមួយដែលបង្កើនភាពតានតឹង” ដោយសំដៅទៅលើសកម្មភាពកាន់តែខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រខាងកើត និងខាងត្បួង។ ប៉ុន្តែដោយមិនបានកំណត់អត្តសញ្ញាណឈ្មោះប្រទេសណាមួយនោះទេ។

សូមជម្រាបថា វៀតណាមគឺជាប្រទេសទី ១១ ដែលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ការពារនិងបច្ចេកវិទ្យា។ ទីក្រុងតូក្យូកំពុងសម្លឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការយោធាលើសពីសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយអង់គ្លេស អូស្ត្រាលីហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ៕ ប្រភព៖ CNA

spot_img
×