Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល បង្កសង្រ្គាមពាក្យសម្ដីជាមួយអ៊ីរ៉ង់ ជុំវិញការបណ្ដុះបណ្ដាលក្រុមប្រយុទ្ធមជ្ឈិមបូព៌ា ឲ្យចេះប្រើដ្រូន

spot_img

ទីក្រុងជេរូហ្សាឡឹម ៖ សង្គ្រាមពាក្យសម្ដី រវាងអ៊ីស្រាអែល និង អ៊ីរ៉ង់ បានចាប់ផ្ដើមផ្ទុះឡើងវិញហើយ ក្រោយពេល រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានចោទប្រាកន់ថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ កំពុងតែប្រើប្រាស់មូលដ្ឋានអាកាសមួយ សម្រាប់ហ្វឹកហ្វឺនដល់ក្រុមភេរវករ មកពីប្រទេសយេមែន អ៊ីរ៉ាក់ ស៊ីរី និង លីបង់ ឲ្យចេះប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ។

សារព័ត៌មាន Republic World បានចេញផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា លោក បែននី ហ្គេនហ្ស៍ (Benny Gantz) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានវាយប្រហារទៅលើអ៊ីរ៉ង់ ដែលជាគូសត្រូវរបស់ខ្លួន នៅក្នុងតំបន់ថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ កំពុងតែបណ្ដុះបណ្ដាលឲ្យចេះប្រើប្រាស់ដ្រូនដល់ក្រុមប្រយុទ្ធបរទេស នៅក្នុងមូលដ្ឋាន Kashan នៅជិតទីក្រុងអ៊ីសហ្វាហាន់ (Isfahan) នាភាគកណ្ដាល ប្រទេសអ៊ីរ៉ង់។ ការវាយប្រហារទៅលើអ៊ីរ៉ង់ ពីសំណាក់រដ្ឋមន្រ្ដីការពារជាតិអ៊ីស្រាអែលនេះ បានកើតឡើង ក្រោយពេលទីក្រុងតេអេរ៉ង់ ត្រូវបានប្រឈមនឹងការស៊ើបអង្កេតជាសកល ជុំវិញការសង្ស័យ អំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល នៅក្នុងដែនសមុទ្រអូម៉ង់។

លោក Benny Gantz រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានសង្កត់ធ្ងន់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងសន្និសីទមួយ ថា អ៊ីរ៉ង់កំពុងតែប្រើប្រាស់មូលដ្ឋាន Kashan នៅភាគខាងជើងទីក្រុង Isfahan បណ្ដុះបណ្ដាលដល់ក្រុមភេរវករ មកពីប្រទេសយេមែន អ៊ីរ៉ាក់ ស៊ីរី និង លីបង់ ឲ្យចេះប្រើប្រាស់ដ្រូន ដែលផលិតដោយអ៊ីរ៉ង់។ លើសពីនេះទៅទៀត ទីក្រុងតេអ៊ីរ៉ង់ កំពុងតែព្យាយាម បញ្ជូនអំពីរបៀបផលិតដ្រូនដល់ក្រុមចលនាហាម៉ាស់ នៅក្នុងតំបន់ Gaza Strip ស្ថិតនៅភាគខាងត្បូង ព្រំដែនអ៊ីស្រាអែល បន្ថែមទៀត។ នេះជាសកម្មភាពគំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់ ជាពិសេស ប្រទេសអ៊ីស្រាអែល៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×