Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត លោតទឹក​សម្លាប់ខ្លួន លើ​ស្ពាន​គី​ហ្សូ​ណា​

spot_img

​​ខេត្ត​កំពង់ចាម ​:​ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​២០​នាទី មាន​ករណី​អត្តឃាត​ស្ត្រី​ម្នាក់​លោតទឹក​សម្លាប់ខ្លួន នៅ​ចំណុច​លើ​ស្ពាន​គី​ហ្សូ​ណា​ចន្លោះ​បង្គោល P៧-P៨ ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ករណី​នេះ​បង្កឡើង​ដោយ​ឈ្មោះ ភាព ផល្លិ​កា ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ស្នួល ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ខណៈពេល​ជិះ​ម៉ូតូ​ជា​មួយ​ម្តាយ ចេញពី​ក្រុង​កំពង់ចាម ត្រឡប់ទៅផ្ទះ​វិញ ពេល​ដល់​លើ​ស្ពាន​ជនរងគ្រោះ ខាងលើ​បាន​ចុះ​ពីលើ​ម៉ូតូ លោត​ពីលើ​ស្ពាន​តែម្តង​។​

​នគរបាល​មូលដ្ឋាន បាន​បន្ថែមថា មូលហេតុ មាន​វិបត្តិ​ផ្លូវចិត្ត ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​យើង បាន​ជួយ​សង្គ្រោះ​យក​មក​ដល់​លើ​ច្រាំង ទន្លេ និង​បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​ ព្រមទាំង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សាកសព និង​បាន​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×