Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ មានឱកាស​ល្អ​ក្នុង​ការងារ អាចបង្កើត​បាន​របត់​ថ្មី​ក្នុង​បុព្វហេតុ , កុំ​ឲ្យ​ខកខាន​។ ឱកាស​វិនិយោគ​ល្អ​ជួយ​ឲ្យ​អ្នក​ឆាប់​កើន​ចំណូល​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​គួរ​សកម្ម​ចេញ​ក្រៅ​ចូលរួម​សកម្មភាព​សមូហភាព​ដើម្បី​បង្កើន​ថែម​ទំនាក់ទំនង​។ ទិស​នាំ​លាភ គឺ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង ។ ពណ៌​សំណាង ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា ឆ្នាំខាល​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​របស់​អ្នក​ឆ្នាំឆ្លូវ​រីកចម្រើន​ខ្លាំង មានឱកាស​ចុះកិច្ចសន្យា​ជាមួយ​ដៃគូ​ថ្មី​។ ភ័ព្វសំណាង​មកដល់ គួរ​ជួប​មិត្តភក្តិ​នឹងមាន​ឱកាស​ទាញ​ទ្រព្យ​ចូល​។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ គឺ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិសនិរតី​។ ពណ៌​ល្អ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំកុរ​៕

​ឆ្នាំខាល ៖​រាសី​ល្អ​មធ្យម ។ ចង់​ទទួលបាន​សមិទ្ធផល​ការងារ​ដូច​បំណង​អ្នក​ឆ្នាំខាល​ចាំបាច់​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ជាង​មុន​។ ថ្ងៃនេះ​មានលទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​យ៉ាង​ល្អ អាច​ប្រែក្លាយ​ឱកាស​ទៅជា​ប្រាក់ចំណូល​។ មនោសញ្ចេតនា​ចង់​ឲ្យ​ទំនាក់ទំនង​រីកចម្រើន​អ្នក​ត្រូវតែ​ម្ចាស់ការ​បង្ហាញ​ការយកចិត្តទុកដាក់ គិតគូរ​ចំពោះ​ដៃគូ​ឲ្យ​បាន​ច្រើន​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​ជើង​។ ពណ៌​ល្អ​គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ស្មារតី​ធ្វើ​ការមិន​ខ្ពស់​នាំ​ឲ្យ​ឥទ្ធិពល​ដល់​វឌ្ឍនភាព​ការងារ ត្រូវ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​អាជីប ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ពាក្យ​សំដី​ពុំគួរ​ឲ្យ​មាន​។ ពុំ​មានឱកាស​រកប្រាក់​ដូច្នេះ​គួរ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​ឲ្យ​បានល្អ​។ មនោសញ្ចេតនា​អារម្មណ៍​ខក​ស្នេហ៍​ដិតដាម​ក្នុង​ចិត្ត​ធ្វើ​ឲ្យ​អ្នក​នឿយណាយ​បំផុត​។ ទិស​នាំ​លាភ គឺ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ។ ពណ៌​ល្អ គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ដោយសារ​ភាព​ឆេវឆាវ​របស់​អ្នកធ្វើ​ឲ្យ​ការងារ​កាន់តែ​ស្មុគស្មាញ​ឡើង​។ ថ្ងៃនេះ​លំបាក​មានឱកាស​រក​ចំណូល​មិន​ត្រូវអស់​ក្តីសង្ឃឹម​។ មនោសញ្ចេតនា ពេលខ្លះ​ក្តៅ ពេលខ្លះ​ត្រជាក់​ធ្វើ​ឲ្យ​មនោសញ្ចេតនា​ពិបាក​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងលិច តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង​គឺ​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានសំណាង​បាន​ជួប​អ្នក​ចិត្តធម៌​ទំនុកបម្រុង​ហេតុនេះ​គ្រប់យ៉ាង​ដំណើរការ​ទៅដោយ​ងាយស្រួល​។ មាន​លាភ​ធំ​ចូល​ផ្ទះ​។ មនោសញ្ចេតនា​មាន​ភាពកក់ក្តៅ​សុខដុម​នឹង​គ្នា​។ ទិស​នាំ​លាភ គឺ​ទិសខាងកើត តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង ពណ៌​ស ។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ការងារ​គ្រប់យ៉ាង​ត្រូវធ្វើ​ដោយ​ប្រយ័ត្នប្រយែង គួរ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ​ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​នឹង​គ្នា​។ ត្រូវ​រក្សា​ស្មារតី​ឲ្យ​ភ្លឺស្វាង​កុំ​ដោយសារតែ​ការ​លោភលន់​ផលប្រយោជន៍​ចំពោះមុខ​នាំ​ឲ្យ​បាត់បង់​ឱកាស​រក​ចំណូល​ធំ​។ មនោសញ្ចេតនា​រាសី​កំពុង​ខ្សោយ ត្រូវ​ខំ​សង្កត់ចិត្ត​កុំ​បង្ករឿង​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ គឺ​ទិស​ខាង​ឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ឱកាស​ពាណិជ្ជកម្ម​នឹង​មកដល់​អ្នក ប៉ុន្តែ​ត្រូវ​ជ្រើសរើស​អ្នក​សហការ​ឲ្យ​បាន​សមស្រប​។ បង្អួត​ភាពមានបាន​របស់ខ្លួន ព្រោះ​នឹងធ្វើ​ឲ្យ​ជន​អាក្រក់​មានបំណង​មិនល្អ​មកលើ​អ្នក​។ មនោសញ្ចេតនា ផ្លូវចិត្ត​មិនល្អ​ប្រសើរ ងាយ​មួរ​ម៉ៅ​ដាក់គ្នា​។ ទិស​នាំ​លាភ គឺ​ទិស​ត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង​គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​គឺ​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ មានឱកាស​ថ្មី​ក្នុង​ការងារ ត្រូវ​ប្រឹងប្រែង​កុំ​ឲ្យ​ខកខាន​។ ថ្ងៃនេះ​រក​អ្វី​ក៏​ទទួលបាន​ផល​មកវិញ​ដូច​បំណង​ដែរ​។ មនោសញ្ចេតនា​ផ្អែមល្ហែម​កក់ក្តៅ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម ។ កុំ​សុភាពរាបសា​ពេក ពេលណា​ចាំបាច់​ត្រូវ​ហ៊ាន​បញ្ជាក់​ឲ្យ​ថ្នាក់លើ​ឃើញ​ទើប​មានឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន​។ មានឱកាស​វិនិយោគ​ល្អ ទទួលបាន​ចំណូល​ជា​ហូរហែ​។ មនោសញ្ចេតនា​កុំ​សំចៃ​ពាក្យ​សរសើរ​សម្រាប់​ដៃគូ ព្រោះ​វា​ជា​ស្ពាន​ចម្លង​ឲ្យ​អ្នក​ទាំង​២​កាន់តែ​ខិតចូល​ជិតគ្នា​។ ទិស​នាំ​លាភ គឺ​ទិសអាគ្នេយ៍ តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម ។ បច្ចុប្បន្ន​ពុំទាន់​មានឱកាស​ដើម្បី​កែប្រែ​ឲ្យ​ប្រសើរឡើង​ការងារ​សព្វថ្ងៃ ត្រូវ​រង់ចាំ​សិន កុំ​នឿយណាយ​។ គួរ​វិនិយោគ​ក្នុង​ទម្រង់​តូច ទោះបី​ចំណេញ​មិន​ច្រើន តែ​សុវត្ថិភាព​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ចង់​ជួប​ត្រូវ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ទើប​សង្ឃឹម​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​ល្អ គឺ​ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា ឆ្នាំខាល ៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួនកាល​ភាពស្មោះត្រង់​អាច​បង្កទំនាស់​ជាមួយ​មិត្ត​រួមការ​ងារ ព្យាយាម​លាក់លៀម​ខ្លះ ដើម្បី​បញ្ចៀស​រឿងរ៉ាវ​។ ថ្ងៃនេះ​ចេញ​ក្រៅ​ផ្ទះ​កុំ​យកលុយ​កាក់ ឬ​ទ្រព្យ​មានតម្លៃ​តាម​ខ្លួន​ច្រើន​។ មនោសញ្ចេតនា​ជួនកាល​គ្រាន់តែ​កាយវិការ ទង្វើ​យកចិត្ត​ដាក់​តិចតួច តែ​ស្មោះត្រង់​នឹងមាន​ប្រសិទ្ធភាព​ជាង​ច្រើន​ប្រៀប​នឹង​ពាក្យសម្តី​។ ទិស​នាំ​លាភ​គឺ​ទិស​លិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​ល្អ ពណ៌​ស​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំឆ្លូវ​៕

 

 

 

 

 

 

spot_img
×